Daily News Sharing

នាយករដ្ឋមន្ត្រី៖ប្រឆាំ​ងរា​ល់ទង្វើរើសអើងទប់ស្កាត់​ការយ​កសាសនាធ្វើអា​​ជីវកម្មបង្កជាវិបត្តិសា​សនានៅកម្ពុជា

12

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នារសៀលថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៥នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វារសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថារាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាព នៃជំនឿសាសនា ហើយប្រឆាំងនូវរាល់ទង្វើរើសអើស សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្មដែលអាចបង្កទៅជាវិបត្តិសាសនានៅកម្ពុជា។

Middle Content

ក្នុងឱកាសនោះ សម្តេចធិបតី បានសម្តែងនូវមោទនភាព​​ ចំពោះប្រជាពលរដ្ឋគ្រប់រូបដែលគោរពកាន់សាសនាផ្សេងៗគ្នា ។ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អដែលការណ៍នេះមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទេ។ ប៉ុន្តែក៏ជាមោទនភាព សម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ខណៈដែលប្រទេសជាច្រើន បានកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនា នៅកម្ពុជា ។ការទទួលបាន ការកោតសរសើរពីសំណាក់បណ្តាប្រទេសនៅលើពិភពលោក ជុំវិញសុខដុមនីយកម្មសាសនានៅកម្ពុជានេះកើតឡើងតាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហប្រតិបត្តិការ សហការគ្នាល្អ ជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើ​ឱ្យមានប្រសិទ្ធភាពខ្ពស់​ លើការងារ និងបង្កភាពងាយស្រួល ជូនប្រជាពលរដ្ឋ គ្រប់សាសនិក ​នៅព្រះរាជាណាចក្រកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគត ។សម្តេចធិបតី មានប្រសាសន៍ថា «រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់និងផ្តល់សេរីភាពជឿជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីកម្មសាសនិក នៃគ្រប់និកាយសាសនា ប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា»។យោងតាមការលើកឡើងរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់សហគមន៍ បងប្អូនខ្មែរឥស្លាមរស់នៅប្រកបដោយសុខសុវត្ថិភាព និងមានការីកចម្រើនជាលំដាប់ និងទទួលបានសិទ្ធសេរីភាព គោរពជំនឿសាសនាយ៉ាងពេញលេញ ដែលបងប្អូនសាសនិកឥស្លាម តែងតែមានមោទនភាពថា “យើងខ្ញុំមានសំណាងណាស់ ដែលបានកើតលើទឹកដីខ្មែរដ៏ស្រស់បវរដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋមានថ្នាក់ដឹកនាំកំពូលជាពុទ្ធសាសនិកតែបានយកចិត្តទុកដាក់ដល់សាសនិកឥស្លាម លើសពីបណ្តាប្រទេសមួយចំនួន»។សូមជម្រាបជូនថាពិធី«ពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន»គឺជាការផ្តល់ឱកាសសម្រាប់ជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មឥស្លាមសាសនានៅកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ផ្តល់នូវសិទ្ធិសេរីភាពក្នុងការប្រណិប័តជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិកគ្រប់និកាយសាសនា និង ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនា។ការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមរមនាទាំងជាតិសាសន៍និងសាសនាក៏ជាផ្នែកមួយចំណែកនៃសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិនៅក្នុងសង្គមសន្តិភាពផងដែរ៕ប្រភពAKP/STPM

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş