Daily News Sharing

នាយ​ករដ្ឋមន្ត្រីលីប​ង់ព្រមានពី​ហានិភ័យនៃ”ជម្លោះថ្មី”​ជាមួ​យអ៊ីស្រា​អែល

18

នាយករដ្ឋមន្ត្រីលីបង់លោកNawafSalamបានថ្កោលទោសការវាយឆ្មក់របស់អ៊ីស្រាអែលនាពេលថ្មីៗនេះដោយព្រមានពីហានិភ័យនៃ”ជម្លោះថ្មី” រវាងប្រទេសជិតខាងទាំងពីរ។

យោងតាមសារព័ត៌មានRTនាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam កាលពីថ្ងៃទី២៣ ខែមីនាបានរិះគន់សកម្មភាពយោធារបស់អ៊ីស្រាអែល ដោយព្រមានថាសកម្មភាពរបស់ទីក្រុងTelAvivអាចបណ្តាលឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡាដួលរលំនិងបង្កើត “ជម្លោះថ្មី”។លោក Salam បាននិយាយថា “សកម្មភាពយោធារបស់អ៊ីស្រាអែលនៅតាមព្រំដែនភាគខាងត្បូងអាចរុញច្រានប្រទេសលីបង់ចូលទៅក្នុងជម្លោះថ្មីមួយដោយគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិតរបស់ប្រជាជនខ្លួន។យើងត្រូវធានាថាមានតែរដ្ឋលីបង់ប៉ុណ្ណោះដែលមានសមត្ថភាពសម្រេចចិត្តលើសន្តិភាពឬជម្លោះ” ។

Middle Content

អ៊ីស្រាអែល​វាយប្រហារ​តាម​អាកាស​លើ​រដ្ឋធានី​Beirut​របស់​លីបង់។ រូបថត៖ NYT

នាយករដ្ឋមន្ត្រីលីបង់ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិដាក់សម្ពាធលើអ៊ីស្រាអែលឱ្យដកកងទ័ពរបស់ខ្លួនចេញពីប្រទេសរបស់លោកដោយនិយាយថាសកម្មភាពកើនឡើងអាចដួលរលំកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្ន។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារតាមអាកាសនៅតំបន់ Tyre, Zibqin និង Qlaileh នៃប្រទេសលីបង់កាលពីចុងសប្តាហ៍មុន។ តំណាង IDF បានពន្យល់ថានេះគឺជា”ការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដោយក្រុមប្រដាប់អាវុធហេសបូឡានៅតាមព្រំដែន”។មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យក្រសួងការពារជាតិរបស់ប្រទេសនេះ អនុវត្ត “ការវាយប្រហារដ៏ខ្លាំងក្លា”ប្រឆាំងនឹងគោលដៅរបស់ក្រុមហេសបូឡា។ លោកNetanyahuក៏បាននិយាយផងដែរថារដ្ឋាភិបាលលីបង់ត្រូវតែទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ទាំងអស់ដែលកើតឡើងនៅលើទឹកដីនៃប្រទេសនេះ។ទន្ទឹមនឹងនោះតំណាងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់បានពណ៌នាស្ថានភាពបច្ចុប្បន្នថា”គួរឱ្យព្រួយបារម្ភ” ហើយបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា។ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា”គ្មាននរណាម្នាក់ចង់ឃើញការកើនឡើងបន្ទាប់ពីជម្លោះរយៈពេល១៦ខែនៅព្រំដែនលីបង់-អ៊ីស្រាអែល”៕ឌុំសាវ៉ុន

 

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş