Daily News Sharing

សម្តេចបវរធិបតីអំពាវនាវដល់វិ​ស័យធនាគារឯក​ជនចូលរួមជាមួយរាជរដ្ឋាភិបា​លក្នុងការពង្រឹងវិស័យ​ទេសចរណ៍

12

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិស័យធនាគារឯកជនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យទេសចរណ៍។ជាពិសេសទេសចរណ៍ សហគមន៍ខ្នាតតូចៗដែលមានភាពរឹងមាំនិងសក្តានុពលតាមរយៈការផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាប ។ការថ្លែងរបស់សម្តេចបវរធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។នេះបើតាមការចេញផ្សាយAKP។

Middle Content

សម្តេចហ៊ុន ម៉ាណែត ក៏បានអំពាវឱ្យប្រជាពលរដ្ឋនៅសហគមន៍ ខិតខំយ៉ាងណា កសាងឱ្យបាននូវសហគមន៍រឹងមាំ ដោយឯកភាពគ្នា ជួយគ្នារស់ ជួយគ្នារីកចម្រើន ទើបអាចជោគជ័យ ។សម្តេច បានសង្កត់ធ្ងន់ថា រដ្ឋអាចជួយ និងអ្នកក្រៅអាចជួយមួយចំនួន ប៉ុន្តែដែលអាចជួយឱ្យរស់ពិតប្រាកដ គឺអ្នកក្នុងសហគមន៍ផ្ទាល់នេះឯង ។សម្តេចបវរធិបតីបានគូសបញ្ជាក់ថាការអភិវឌ្ឍជាពិសេសទៅលើទេសចរណ៍ខ្នាតតូច ទេសចរណ៍បែបធម្មជាតិ ទេសចរណ៍សហគមន៍នេះ គឺត្រូវភ្ជាប់។តួរយ៉ាងគ្រាន់តែការធ្វើនេសាទរបស់សហគមន៍ដែលមានជាយូរឆ្នាំមកហើយ ក៏អាចបង្កើតជាកន្លែងទាក់ទាញនូវទេសចរណ៍ ដែលចង់មើលអ្វីប្លែកៗដូចជាការទិញលក់ត្រីដោយបង្កើតជាអាហារដ្ឋាននៅនឹងកន្លែងជាដើម ។សម្តេចបវរធិបតី មានប្រសាសន៍ថា «ហើយខ្ញុំគិតថា យើងការជួយសម្រួលពង្រឹងនេះ ហើយប្រសិនជាមាន ការវិនិយោគទៀត កុំចាំបាច់ទាល់តែក្រុមហ៊ុនឯកជនមកវិនិយោគ សហគមន៍ដែលអាចបាន យើងនិយាយជាមួយធនាគារឯកជន មើលសហគមន៍រឹងមាំ សក្តានុពលជាជួយផ្តល់នូវហិរញ្ញប្បទាន ដូចយើងធ្វើនៅក្នុងវិស័យកសិកម្មនៅក្នុងវិស័យផ្សេងៗចឹងខ្ញុំសូមឱ្យខាងវិស័យធនាគារឯកជនរបស់យើង គិតគូអំពីការជួយផ្តល់ហិរញ្ញប្បទាន ឥណទាន ជូនទៅដល់ខាងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ នៅក្នុងអត្រាដែលការប្រាក់ល្អផង ដើម្បីជួយសម្រួលឱ្យគាត់ នៅក្នុងកិច្ចការងារនេះជួនជាមួយនឹងការជួយរបស់ក្រសួងស្ថាប័នរបស់យើង ក្នុងការពង្រឹងសហគមន៍ បច្ចេកទេស ឬមួយប្រព័ន្ធ ដើម្បីឱ្យមានភាពជោគជ័យ ទាំងអស់នេះ ហើយគឺការជួយគ្នាដើម្បីរស់ ជួយគ្នាដើម្បីរីក»៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş