Daily News Sharing

លោ​កTrumpផ្តល់ហេតុផលសម្រាប់កា​រមិនដាក់ទណ្ឌកម្មថ្មី​លើរុស្ស៊ី

37

ប្រធានាធិបតីអាមេរិកលោក Donald Trumpបាននិយាយថា មិនចាំបាច់ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទេព្រោះការដោះស្រាយជម្លោះនៅអ៊ុយក្រែនគឺជាអាទិភាពរបស់លោក។

យោងតាមTassបាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១២ខែមីនាមេដឹកនាំអាមេរិកបាននិយាយថា ដើម្បីដាក់សម្ពាធលើរុស្ស៊ីលោកអាចធ្វើកិច្ចការដែលទាក់ទងនឹងហិរញ្ញវត្ថុ។”ទោះជាយ៉ាងណាក៏ដោយវានឹងអាក្រក់ណាស់សម្រាប់រុស្ស៊ីខ្ញុំមិនចង់ធ្វើដូច្នេះទេ។ ព្រោះខ្ញុំចង់មានសន្តិភាព”។លោក Trump បាននិយាយថាមន្ត្រីអាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីពិភាក្សាអំពីបទឈប់បាញ់ដែលមានសក្តានុពលនៅក្នុងអ៊ុយក្រែន។ សេតវិមានបានបញ្ជាក់ថាបេសកជនមជ្ឈិមបូព៌ា លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូដើម្បីពិភាក្សាបន្ថែមបន្ទាប់ពីកិច្ចពិភាក្សាជាមួយអ៊ុយក្រែននៅទីក្រុង Jeddah ។ ព័ត៌មាននេះត្រូវបានលាតត្រដាងបន្ទាប់ពីមន្ត្រីអ៊ុយក្រែនបានយល់ព្រមលើបទឈប់បាញ់រយៈពេល៣០ថ្ងៃក្នុងអំឡុងពេលកិច្ចប្រជុំជាមួយគណៈប្រតិភូអាមេរិកនៅអារ៉ាប៊ីសាអូឌីត។

Middle Content

រដ្ឋមន្ត្រីការបរទេសអាមេរិកMarcoRubioនិងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ។ រូបថត៖ក្រសួងការបរទេសសហរដ្ឋអាមេរិក។

 

ផ្កាយរណបនឹងតាមដានបទឈប់បាញ់នៅអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ជឿជាក់ថា ផ្កាយរណបអាចត្រូវបានគេប្រើប្រាស់ដើម្បីតាមដានការអនុលោមតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលមានសក្តានុពលក្នុងប្រទេសអ៊ុយក្រែន។
អ្នកការទូតអាមេរិកម្នាក់បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសអៀរឡង់ថា “អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីសង្គ្រាមសម័យទំនើបគឺថាការឃ្លាំមើលគឺងាយស្រួលជាងពេលណាទាំងអស់។មានភ្នែកនៅលើដីមានផ្កាយរណបពាណិជ្ជកម្មគ្រប់ប្រភេទនៅលើអាកាសហើយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលគឺពិបាកក្នុងការលាក់” ។
ទាក់ទងនឹងយន្តការទប់ស្កាត់ភាគីនានាពីការបំបែកបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន លេខាធិការសារព័ត៌មានសេតវិមានលោកស្រី KarolineLeavittបាននិយាយថា”នោះជាសំណួរសម្មតិកម្មដ៏ធំមួយដែលខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយទេពីព្រោះយើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅឡើយទេ”៕ឌុំសាវ៉ុន

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş