ការដង្ហែរក្បួនដ៏ធំនៅទីក្រុងសេអ៊ូលបន្ទាប់ពីប្រធានាធិបតីYoon Suk-yeolត្រូវបានដោះលែង
ការដើរក្បួនគាំទ្រនិងប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk-yeol បានធ្វើឡើងនៅកន្លែងផ្សេងៗគ្នាក្នុងទីក្រុងសេអ៊ូលថ្ងៃនេះ(ថ្ងៃទី៩ខែមីនា) មួយថ្ងៃបន្ទាប់ពីមេដឹកនាំត្រូវបានដោះលែងបន្ទាប់ពីការឃុំខ្លួនរយៈពេល ៥២ថ្ងៃ។
យោងតាមYonhapនិងកាសែត Korea Times ការហែក្បួនតវ៉ាប្រឆាំងនឹងការចោទប្រកាន់លោកYoonដែលមានអ្នកចូលរួមប្រហែល៤,៥០០នាក់បានចាប់ផ្តើមនៅម៉ោង១១:០០ព្រឹក (ម៉ោងក្នុងតំបន់)នៅថ្ងៃទី៩ខែមីនា នៅជិតផ្ទះប្រធានាធិបតីនៅស្ថានីយ៍ Hangangjin ក្នុងទីក្រុងសេអ៊ូល។

ការតវ៉ាទាមទារដកតំណែងប្រធានាធិបតី Yoon Suk-yeol។ រូបថត៖ Yonhap
ការហែក្បួននេះដឹកនាំដោយគ្រូគង្វាលអភិរក្សនិយមនិងសកម្មជន Jeon Kwang-hoon ។លោក Jeon បាននិយាយថា “ជាមួយនឹងការដោះលែងប្រធានាធិបតីYoon Suk-yeol ការកាត់ក្តីចោទប្រកាន់បានក្លាយទៅជាគ្មានន័យ។វាចប់ហើយ។ ក្នុងករណីដែលតុលាការធម្មនុញ្ញធ្វើរឿងកំប្លែងយើងនឹងប្រើសិទ្ធិរបស់ប្រជាជនក្នុងការតវ៉ា”។ការហែក្បួនស្រដៀងគ្នានេះរៀបចំដោយក្រុមពលរដ្ឋអភិរក្ស Angry Blue ដើម្បីតវ៉ានឹងការចោទប្រកាន់ប្រធានាធិបតី Yoon គ្រោងនឹងចាប់ផ្តើមនៅម៉ោង១ រសៀលនៅកណ្តាលទីក្រុងសេអ៊ូល ហើយបន្ទាប់មកបន្តតាមបណ្តោយផ្លូវ Jongno-3 ។ផ្ទុយទៅវិញ ក្រុមសកម្មជនដែលអំពាវនាវឱ្យមានការផ្តួលរំលំប្រធានាធិបតី Yoon ជាបន្ទាន់បានធ្វើការតវ៉ាពេញមួយយប់នៅខាងក្រៅវិមានGyeongbok ។ ក្រុមនេះបានធ្វើសន្និសីទសារព័ត៌មាននៅម៉ោង១១ព្រឹកថ្ងៃទី៩ខែមីនានៅមុខអគាររដ្ឋាភិបាលដើម្បីប្រកាសមួយសប្តាហ៍នៃ “សកម្មភាពបន្ទាន់” ដោយអំពាវនាវឱ្យមានការដកតំណែងប្រមុខរដ្ឋរបស់ប្រទេស។នៅម៉ោង២រសៀលក្រុមនេះបានចាប់ផ្តើមដង្ហែចេញពីសារមន្ទីរជាតិដោយមានអ្នកចូលរួមចំនួន១០០,០០០នាក់ ដោយបង្ខំឱ្យបិទផ្លូវមួយចំនួននៅក្នុងតំបន់។ ពួកគេគ្រោងនឹងធ្វើការជួបជុំមួយទៀតនៅម៉ោង ៧ យប់នៅតំបន់ Gwanghwamun៕ឌុំសាវ៉ុន
