ប្រទេសថៃពិចារណាដកបម្រាមលក់គ្រឿងស្រវឹងក្នុងថ្ងៃបុណ្យពុទ្ធសាសនា
ប្រទេសថៃកំពុងពិចារណាដកបម្រាមលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យពុទ្ធសាសនាដើម្បីជួយដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេស។ប្រទេសថៃកំពុងស្នើឱ្យអនុញ្ញាតឱ្យមានការលក់គ្រឿងស្រវឹងមានកំណត់ក្នុងថ្ងៃបុណ្យពុទ្ធសាសនាដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ភ្ញៀវទេសចរណ៍ច្រើនកុះករនៅផ្លូវKhaoSanដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងទីក្រុងបាងកក។រូបភាព៖ BANGKOK POST
នេះជាជំហានចុងក្រោយបង្អស់ក្នុងយុទ្ធនាការរបស់ប្រទេសនេះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានច្រើន។ក្រុមប្រឹក្សាគ្រប់គ្រងភេសជ្ជៈមានជាតិអាល់កុលរបស់រដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យលក់គ្រឿងស្រវឹងនៅទីតាំងមួយចំនួនដូចជា អាកាសយានដ្ឋានអន្តរជាតិគ្រឹះស្ថានកម្សាន្តពេលរាត្រី សណ្ឋាគារ កន្លែងទេសចរណ៍និងទីកន្លែងព្រឹត្តិការណ៍ជាតិសូម្បីតែក្នុងអំឡុងពេលបុណ្យពុទ្ធសាសនាក៏ដោយ។យោងតាមកាសែតបាងកកប៉ុស្តិ៍ ឧបនាយករដ្ឋមន្ត្រីថៃ Prasert Jantararauangtong សំណើនេះអាចចូលជាធរមាននៅដើមថ្ងៃទី១១ ឧសភា ។ឥឡូវនេះប្រទេសថៃគឺជាគោលដៅទេសចរណ៍កំពូលមួយនៅអាស៊ី។ ប៉ុន្តែភ្ញៀវដែលចង់ពិសាភេសជ្ជៈមានជាតិអាល់កុលច្រើនតែភ្ញាក់ផ្អើលដែលបានរកឃើញថាបារ៍ក្នុងប្រទេសថៃត្រូវបានបិទនៅថ្ងៃបុណ្យសាសនា។ចាប់តាំងពីឆ្នាំ១៩៧២ប្រទេសថៃមានបទប្បញ្ញត្តិហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីម៉ោង២:០០ រសៀលដល់ម៉ោង៥:០០ល្ងាច។ លើសពីនេះប្រទេសថៃក៏បានហាមប្រាមការសេពគ្រឿងស្រវឹងក្នុងថ្ងៃបុណ្យពុទ្ធសាសនា ដូចជា បុណ្យមាឃបូជា (ខែ៩ បន្ទាប់ពីព្រះពុទ្ធទ្រង់ត្រាស់ដឹង) វិសាខបូជា (បុណ្យចម្រើនព្រះជន្ម) បុណ្យ Asarnha Bucha (ថ្ងៃ១៥រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១)។កាលពីថ្ងៃទី១២ខែកុម្ភៈ នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatraបានស្នើឱ្យអាជ្ញាធរពិនិត្យឡើងវិញនូវបទប្បញ្ញត្តិរឹតបន្តឹងការលក់ភេសជ្ជៈមានជាតិអាល់កុលនៅក្នុងទឹកដីមាសព្រោះវាជាឧបសគ្គដល់កំណើនសេដ្ឋកិច្ច និងជំរុញទេសចរណ៍ក្នុងប្រទេស។យោងតាមលោកស្រី Paetongtarnបច្ចុប្បន្នបទប្បញ្ញត្តិទាំងនេះមិនសមស្របនឹងគោលនយោបាយផ្សព្វផ្សាយ “ឆ្នាំទេសចរណ៍និងកីឡារបស់ប្រទេសថៃឆ្នាំ ២០២៥”។
វិធានការបន្ទាប់របស់ប្រទេសថៃក្នុងការពិចារណាលើការលុបចោលការហាមប្រាមគ្រឿងស្រវឹងនៅថ្ងៃបុណ្យសាសនាក៏ត្រូវបានគេរំពឹងថានឹងជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងបរិបទនៃពិធីបុណ្យសំខាន់ៗជាច្រើននៅក្នុងប្រទេសថៃដែលនឹងមកដល់ រួមទាំងពិធីបុណ្យ Songkran នាពេលខាងមុខផងដែរ៕ឌុំសាវ៉ុន
