Daily News Sharing

តើអឺរ៉ុបអាច​​ធានាសន្តិសុខអ៊ុយក្រែន​បានទេបើអា​មេរិកដកខ្លួន?

44

បើគ្មានអាមេរិកទេគេប៉ាន់ប្រមាណថាអឺរ៉ុបនឹងត្រូវបង្កើតកងពលតូចថ្មីចំនួន៥០ដែលនីមួយៗមានទាហានរាប់ពាន់នាក់ដើម្បីបំពេញចន្លោះនេះ។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតី Donald Trump បានប្រកាសថាសហរដ្ឋអាមេរិកនឹងមិនផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនទេ។ផ្ទុយទៅវិញជំរុញឱ្យកងកម្លាំងយោធាអឺរ៉ុបទទួលតួនាទីនេះ។
កាលពីថ្ងៃទី៣ខែមីនា កាសែត New York Times បានរាយការណ៍ដោយដកស្រង់ប្រភពថាលោកប្រធានាធិបតី Trump ទើបតែបានបញ្ជាឱ្យផ្អាកជំនួយយោធាទាំងអស់របស់អាមេរិកដល់អ៊ុយក្រែនត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកនិងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មានជម្លោះដ៏តានតឹងនៅសេតវិមាន។ ជំនួយនឹងមិនបន្តឡើងវិញទេរហូតដល់លោក Trump កំណត់ថាអ៊ុយក្រែនបានបង្ហាញ”ការប្តេជ្ញាចិត្តចំពោះការចរចាសន្តិភាព” ជាមួយរុស្ស៊ី។ការបញ្ជាឈប់ផ្តល់ជំនួយនេះមានប្រសិទ្ធភាពភ្លាមៗ ហើយប៉ះពាល់ដល់អាវុធនិងគ្រាប់រំសេវជាង១ពាន់លានដុល្លារ ដែលបច្ចុប្បន្នកំពុងផលិត។ សំណួរនៅពេលនេះកើតឡើង៖ តើអឺរ៉ុបអាចធានាសន្តិសុខអ៊ុយក្រែនដោយគ្មានជំនួយពីសហរដ្ឋអាមេរិកបានទេ?

ទាហាន​អាមេរិក​ចូលរួម​ព្រឹត្តិការណ៍​ណាតូ​នៅ​ជិត​ក្រុង Orzysz ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី១៣ ខែ​មេសា ឆ្នាំ​២០១៧ ។ រូបថត៖ REUTERS

 

តួនាទីរបស់សហរដ្ឋអាមេរិក

Middle Content

សហរដ្ឋអាមេរិកបានដើរតួនាទីកណ្តាលនៅក្នុងសន្តិសុខអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២នៅពេលដែលខ្លួនបានជួយបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)និងបានដាក់ពង្រាយទាហានរាប់រយពាន់នាក់ទៅកាន់អឺរ៉ុបដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សូវៀត។
សហរដ្ឋ​អាមេរិក​បាន​រក្សា​ការ​ដឹកនាំ​ផ្នែក​សន្តិសុខ​បែប​នេះ​មិន​ធ្លាប់​មាន​តាំង​ពី​ពេល​នោះ​មកខណៈ​ពេល​ដែល​កំពុង​ពង្រីក​ឋានៈ​ជា​មហាអំណាច​ពិភពលោក។យោងតាមមជ្ឈមណ្ឌលទិន្នន័យកម្លាំងមនុស្សការពាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគិតត្រឹមខែកក្កដាឆ្នាំ២០២៤សហរដ្ឋអាមេរិកមានកងទ័ពប្រហែល៦៥,០០០នាក់ឈរជើងជាអចិន្ត្រៃយ៍នៅទូទាំងទ្វីបអឺរ៉ុបរួមជាមួយនឹងសព្វាវុធប្រព័ន្ធការពារនិងឧបករណ៍ផ្សេងទៀតដែលមានសារៈសំខាន់ចំពោះអង្គការណាតូ។ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកយោធាដោយផ្ទាល់ភាគច្រើនដល់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ដោយបានបញ្ជូនប្រហែល៦៥ពាន់លានដុល្លារអាមេរិក (យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក)។ នៅពេលដែលទម្រង់ជំនួយផ្សេងទៀតត្រូវបានយកមកពិចារណា សហរដ្ឋអាមេរិកបានត្រៀមថវិកាប្រហែល១៨៣ពាន់លានដុល្លារដើម្បីជួយអ៊ុយក្រែនគិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ ២០២៤(យោងតាម ​​Ukraine Oversightដែលជាគេហទំព័រដែលបង្កើតដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីកត់ត្រាជំនួយដែលបានផ្ញើទៅអ៊ុយក្រែន)។
សម្រាប់ផ្នែករបស់ខ្លួន សហភាពអឺរ៉ុប (EU) បានផ្តល់ជំនួយសរុបចំនួន ១៤១ពាន់លានដុល្លារដល់អ៊ុយក្រែន រួមទាំងជំនួយយោធាចំនួន ៥១ពាន់លានដុល្លារ (យោងតាមគណៈកម្មការអឺរ៉ុប)។

បំពេញចន្លោះ

ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Trump បាននិយាយថា វាដល់ពេលហើយសម្រាប់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីអឺរ៉ុបដោយផ្នែកយោធាហើយចង់ឱ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅលើទ្វីបចាស់ ទទួលខុសត្រូវបន្ថែមទៀត។ប្រទេសសមាជិកណាតូនៅអឺរ៉ុបមានបុគ្គលិកយោធាសកម្មសរុបចំនួន២លាននាក់ដោយមួយផ្នែកតូចនៃពួកគេត្រូវបានចាត់តាំងឱ្យបម្រើដោយផ្ទាល់ក្រោមការបញ្ជារបស់សម្ព័ន្ធ។តួកគីនិងប៉ូឡូញមានកងទ័ពច្រើនជាងគេ ដោយមានទាហាន៤៨១,០០០និង ២១៦,០០០នាក់រៀងៗខ្លួន(យោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការណាតូ)។បន្ទាប់​មក​គឺ​បារាំង​និង​អាល្លឺម៉ង់​ដែល​មាន​ទាហាន​២០៥.០០០​នាក់​និង​១៨៦.០០០​នាក់​រៀង​ខ្លួន។ ចក្រភព​អង់​គ្លេស ដែល​បាន​ស្នើ​ឲ្យ​បញ្ជូន​កង​រក្សា​សន្តិភាព​ទៅ​អ៊ុយក្រែន​ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នា​ពេល​អនាគតមាន​ទាហាន​ចំនួន ១៣៨.០០០ នាក់​។ អង្គការណាតូខ្លួនឯងមានកម្លាំងទាហានប្រហែល៤០,០០០នាក់នៅទូទាំងផ្នែកខាងកើតដែលលាតសន្ធឹងពីអេស្តូនី ឡាតវី ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី រូម៉ានី ដល់ប៊ុលហ្គារី។
យោងតាម ​​Global Firepower សមាជិកអឺរ៉ុបរបស់អង្គការ ណាតូមានយន្តហោះសរុបប្រហែល៧,០០០ គ្រឿង រថក្រោះ៦,៨០០គ្រឿងនាវាយោធាចំនួន២,១៧០គ្រឿងនិងនាវាផ្ទុកយន្តហោះចំនួន៦គ្រឿង។ថ្វីបើមានទ្រព្យសម្បត្តិយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួនក៏ដោយក៏អង្គការណាតូនៅតែពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការគំរាមកំហែងនៅអឺរ៉ុប។យោងតាមក្រុមស្រាវជ្រាវ Bruegelបានឱ្យដឹងថានៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារដ៏ធំមួយលើរដ្ឋសមាជិករបស់ខ្លួនដូចជាដោយប្រទេសរុស្ស៊ីណាតូទំនងជាត្រូវការឱ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ពបន្ថែមរាប់រយពាន់នាក់ទៅកាន់អឺរ៉ុបយ៉ាងឆាប់រហ័ស។នេះបើយោងតាមក្រុមស្រាវជ្រាវ Bruegel ។Bruegel ប៉ាន់ប្រមាណថាប្រសិនបើអឺរ៉ុបមិនអាចពឹងផ្អែកលើការគាំទ្រនេះពីសហរដ្ឋអាមេរិកទៀតទេដែលជាប្រទេសដែលមានបច្ចេកវិទ្យាយោធាទំនើបផងដែរនោះវានឹងចាំបាច់ត្រូវបង្កើតកងពលតូចថ្មីចំនួន៥០ដែលនីមួយៗមានទាហានរាប់ពាន់នាក់ ដើម្បីបំពេញចន្លោះនេះ។ទាក់ទង​នឹង​ជំនួយ​យោធា​ដល់​អ៊ុយក្រែន អឺរ៉ុប​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​អាច​បង្កើត​គម្លាត​ជំនួយ​សព្វាវុធ​របស់​អាមេរិក​បាន​ទេ។បណ្តាប្រទេសនៅអឺរ៉ុបឥឡូវនេះកំពុងប្រឈមមុខនឹងសម្ពាធក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ។កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានប្រកាសថាខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់២.៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧។ នាយករដ្ឋមន្ត្រី Keir Starmer បាននិយាយថា នេះនឹងបន្ថែមប្រហែល ១៦ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ថវិកាការពារជាតិដែលបច្ចុប្បន្នមានចំនួន៦៨ពាន់លានដុល្លារ។លោក Starmer បានប្រាប់សភាអង់គ្លេសថា “រដ្ឋាភិបាលនឹងចាប់ផ្តើមលើការកើនឡើងជានិរន្តរភាពនៃការចំណាយលើវិស័យការពារជាតិដ៏ធំបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់” ។បន្ទាប់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ២០២២ កាណាដា និងសមាជិកអឺរ៉ុបផ្សេងទៀតនៃអង្គការណាតូបានបង្កើនការចំណាយលើវិស័យការពារជាតិ។ បច្ចុប្បន្ននេះ សមាជិកណាតូចំនួន២២ក្នុងចំណោម ៣០ របស់អឺរ៉ុបចំណាយយ៉ាងហោចណាស់២% នៃ GDP របស់ពួកគេលើវិស័យការពារជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Trump បាននិយាយថា កម្រិតនេះនៅតែមិនគ្រប់គ្រាន់ហើយបានអំពាវនាវឱ្យប្រទេសសមាជិកបង្កើនការចំណាយលើវិស័យការពារជាតិដល់យ៉ាងហោចណាស់ ៥% នៃផលិតផលក្នុងស្រុកសរុប។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ទទួលស្គាល់ថា អឺរ៉ុបត្រូវការការវិនិយោគបន្ថែមទៀត។ លោក Rutte បានប្រាប់ Politico ថា”យើងមិនបានចំណាយគ្រប់គ្រាន់ទេក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។ ជាពិសេសចាប់តាំងពីការដួលរលំនៃជញ្ជាំង Berlin” ។

អឺរ៉ុបប្រឈមមុខនឹងបញ្ហាធំជាង

យោងតាម ​​Global Firepower បានឱ្យដឹងថា ទាក់ទងនឹងឧបករណ៍យោធាប្រទេសរុស្ស៊ីមានយន្តហោះចំនួន៤,២៩២គ្រឿង រថក្រោះចំនួន៥,៧៥០គ្រឿង នាវាចម្បាំងចំនួន៤៤៩គ្រឿង និងនាវាផ្ទុកយន្តហោះចំនួន១គ្រឿង។លោក Al Jazeera បានអត្ថាធិប្បាយថាអំណាចនេះមិនអាចប្រៀបធៀបទៅនឹងកម្លាំងសរុបរបស់ណាតូបានទេ។ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីអឺរ៉ុប ដូចដែលលោក Trump បានអំពាវនាវនោះ អឺរ៉ុបនឹងប្រឈមមុខនឹងការប្រឈមកាន់តែខ្លាំងពីរុស្ស៊ី៕ឌុំសាវ៉ុន

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş