ការវាយតម្លៃការយល់ព្រមរបស់ប្រធានាធិបតីអ៊ុយក្រែនកើនឡើងបន្ទាប់ពីមានជម្លោះជាមួយTrump
ការវាយតម្លៃការយល់ព្រមរបស់ប្រធានាធិបតីVolodymyr Zelensky បានកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីលោកមានជម្លោះពាក្យសម្តីជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន។
មេដឹកនាំអាមេរិកនិងអ៊ុយក្រែនបានជជែកពិភាក្សាគ្នាយ៉ាងតានតឹងកាលពីថ្ងៃទី២៨ខែកុម្ភៈ ជុំវិញក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងគៀវ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយរុស្ស៊ី។ សូម្បីតែបន្ទាប់ពីការជជែកគ្នាអស់រយៈពេល៤៥នាទីក៏ដោយ លោក Trump មានការខឹងសម្បារនិងបានសុំឱ្យលោក Zelensky ចាកចេញពីសេតវិមានដោយមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែន។នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកប្រធានាធិបតី Trump បានចោទប្រកាន់លោក Zelensky ថា “មិនគោរព”សហរដ្ឋអាមេរិកនិងមិនបានត្រៀមខ្លួនសម្រាប់សន្តិភាព។
យោងតាមសារព័ត៌មាន Newsweek បរិយាកាសតានតឹងនៅក្នុងកិច្ចប្រជុំ Oval Office បានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ។មនុស្សមួយចំនួនបាននិយាយគាំទ្រលោកTrump។ប៉ុន្តែអ្នកខ្លះទៀតបានសម្តែងការព្រួយបារម្ភ។ទន្ទឹមនឹងនោះមេដឹកនាំអន្តរជាតិជាច្រើននិងសមាជិកគណបក្សប្រជាធិបតេយ្យនៅអាមេរិកក៏បានរិះគន់លោកប្រធានាធិបតី Trump ផងដែរ ហើយបានសម្តែងការគាំទ្រចំពោះលោក Zelensky ។លទ្ធផលស្ទង់មតិរបស់ Gradus Research បង្ហាញថា អត្រាអនុម័តរបស់ប្រធានាធិបតីអ៊ុយក្រែនបានកើនឡើង២៨%បន្ទាប់ពីជួបជាមួយមេដឹកនាំអាមេរិក។ជាក់ស្តែងការវាយតម្លៃការយល់ព្រមរបស់លោក Zelensky បច្ចុប្បន្នគឺ៤៩% ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយ Gradus នៅថ្ងៃទី១ខែមីនា ដោយមានអ្នកឆ្លើយសំណួរចំនួន១,០០០ករណី។កាលពីដើមខែកុម្ភៈ លោក Trump បានរិះគន់លោក Zelensky យ៉ាងខ្លាំងថាជា “ជនផ្តាច់ការដែលមិនបានជ្រើសរើស”ហើយបាននិយាយថា ការវាយតម្លៃការយល់ព្រមរបស់មេដឹកនាំអ៊ុយក្រែនបានធ្លាក់ចុះដល់ទៅ ៤%។យោងតាមលោកGradusផងដែរបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោកTrumpភាគរយនៃមនុស្សពេញវ័យដែលមានបំណងបោះឆ្នោតឱ្យប្រធានាធិបតី Zelensky បានកើនឡើងពី១៧% ទៅ២៣% ។ លើសពីនេះភាគរយនៃប្រជាជនដែលជឿថាអ៊ុយក្រែនដើរលើផ្លូវត្រូវក៏បានកើនឡើងយ៉ាងខ្លាំងពី៣៦% ដល់កម្រិតបច្ចុប្បន្ន៤៤% ។

ប្រធានាធិបតីអ៊ុយក្រែន Zelensky (ឆ្វេង) បានជជែកតវ៉ាជាមួយសមភាគីអាមេរិករបស់លោក Trump នៅសេតវិមានកាលពីថ្ងៃទី២៨ខែកុម្ភៈ។ រូបថត៖ REX
យោងតាមការស្ទង់មតិដែលចេញផ្សាយដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិKiev(KIIS)នៅដើមខែកុម្ភៈ៥៧%នៃប្រជាជនអ៊ុយក្រែនបានសម្តែងការជឿទុកចិត្តលើលោក Zelensky ។ តួលេខនេះគឺកើនឡើងបន្តិចពីការវាយតម្លៃ ៥២% ដែលប្រធានាធិបតី Zelensky បានទទួលនៅក្នុងការស្ទង់មតិ KIISក្នុងខែធ្នូឆ្នាំ២០២៤។លើសពីនេះការស្ទង់មតិលើមនុស្សពេញវ័យជាង ១,៦០០នាក់នៅសហរដ្ឋអាមេរិកដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ១៨ខែកុម្ភៈដោយ The Economist/YouGov ក៏បានបង្ហាញផងដែរថាកម្រិតនៃការអនុគ្រោះសម្រាប់លោក Trump និងលោក Zelensky គឺស្រដៀងគ្នា ។ប៉ុន្តែអត្រានៃការមិនពេញចិត្តនឹងលោក Trump គឺខ្ពស់ជាងជិតពីរដង។ តាមនោះ លោក Trump និងលោក Zelensky ទទួលបាន ៤៧% នៃមតិអំណោយផល។ ខណៈពេលដែលអត្រានៃការមិនចូលចិត្តលោក Trump គឺ៤៩% ហើយសម្រាប់លោក Zelensky វាមាន២៨% ។
យោងតាមការស្ទង់មតិដដែលមេដឹកនាំអ៊ុយក្រែនត្រូវបានប្រជាជនអាមេរិកដែលមានអាយុលើសពី៦៥ឆ្នាំចូលចិត្តបំផុតជាមួយនឹងអត្រា៦០% ។ លោក Trump ត្រូវបានប្រជាជនស្បែកសពេញចិត្តបំផុតក្នុងអត្រា៥៤% ៕ឌុំសាវ៉ុន
