Trumpឆ្លើយតបនឹងសំណួរអំពីការដកទ័ពអាមេរិកចេញពីអឺរ៉ុប
លោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់ថា លោកនឹងមិនដកទ័ពអាមេរិកដែលឈរជើងនៅក្នុងបណ្តាប្រទេសអឺរ៉ុបឡើយ។

យោងតាមPravdaអ៊ឺរ៉ុបនៅក្នុងសន្និសីទសារព័ត៌មាននៅឯអចលនៈទ្រព្យ Mar-a-Lago លោក Trump ត្រូវបានសួរថាតើលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដកកងទ័ពអាមេរិកចេញពីអឺរ៉ុបជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែរឬទេ។ លោក Trump បានឆ្លើយតបថា “គ្មាននរណាម្នាក់បានស្នើសុំឱ្យខ្ញុំធ្វើវាទេ” ។លោក Trump បាននិយាយថា”ខ្ញុំមិនគិតថាយើងត្រូវតែធ្វើដូច្នេះទេ” ។នៅថ្ងៃទី១៨ខែកុម្ភៈប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ក៏បាននិយាយផងដែរថាភាគីអាមេរិកបានធានាគាត់ថា ខ្លួនមិនមានចេតនាកាត់បន្ថយចំនួនកងទ័ពនៅក្នុងប្រទេសប៉ូឡូញ ឬតាមបណ្តោយផ្នែកខាងកើតរបស់អង្គការណាតូនោះទេ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថាសម្ព័ន្ធមិត្តណាតូមិនអាចសន្មត់ថាសហរដ្ឋអាមេរិកនឹងមានវត្តមាននៅក្នុងទ្វីបអឺរ៉ុបជារៀងរហូតនោះទេ។រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kęstutis Budris ក៏បានធ្វើអត្ថាធិប្បាយផងដែរថា ពេលវេលាដែលអឺរ៉ុបអាចពឹងផ្អែកលើយោធាអាមេរិកដើម្បីធានាសន្តិសុខបានចប់ហើយ។ទោះបីជារដ្ឋបាលTrumpមិនបានប្រកាសពីផែនការដកទ័ពចេញពីអឺរ៉ុបក៏ដោយ។ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់ថាអឺរ៉ុបត្រូវតែទទួលខុសត្រូវកាន់តែខ្លាំងចំពោះសន្តិសុខរបស់ខ្លួន។ទស្សនៈនេះបានបង្កើនក្តីបារម្ភក្នុងចំណោមប្រទេសជាច្រើនរបស់អង្គការណាតូអំពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់អាមេរិក៕ឌុំសាវ៉ុន
