Daily News Sharing

រុស្ស៊ី​និ​យា​យ​ពីណាតូបញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន

48

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrovបាននិយាយថា ទីក្រុងម៉ូស្គូប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ពង្រាយទ័ពរបស់ណាតូ នៅអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារសារព័ត៌មានRTបាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិកនៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៨ ខែកុម្ភៈ លោកLavrovបានសង្កត់ធ្ងន់ថា «វត្តមានរបស់កងកម្លាំងប្រដាប់អាវុធមកពីប្រទេសណាតូមិនថានៅក្រោមទង់សហភាពអឺរ៉ុបឬជាផ្នែកមួយនៃកងកម្លាំងជាតិគឺមិនអាចទទួលយកបានទាំងស្រុងសម្រាប់រុស្ស៊ីឡើយ»។ក្រសួងការបរទេសរុស្ស៊ីបានព្រមានថាទីក្រុងម៉ូស្គូនឹងចាត់ទុកវត្តមានកងកម្លាំងរក្សាសន្តិភាពអឺរ៉ុបណាមួយនៅក្នុងអ៊ុយក្រែនថាជាទង្វើបង្កហេតុដែលអាចធ្វើឲ្យជម្លោះកាន់តែកើនឡើង។ទន្ទឹមនឹងនោះមេដឹកនាំជាន់ខ្ពស់មួយចំនួននៃសហភាពអឺរ៉ុប(EU)ដូចជាប្រធានាធិបតីបារាំងលោកEmmanuelMacronបានស្នើគំនិតក្នុងការបញ្ជូនកងទ័ពទៅអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤។

Middle Content

ទាហានអង់គ្លេស។ រូបភាព៖ Sky News

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានច្រានចោលនូវលទ្ធភាពនៃការដាក់ពង្រាយទាហានអាមេរិក ដែលជាផ្នែកមួយនៃការធានាសន្តិសុខដ៏មានសក្តានុពលដល់ទីក្រុងគៀវ។
ការផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិកបានជំរុញឱ្យសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុបបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី១៧ខែកុម្ភៈដើម្បីបង្កើតជំហរបង្រួបបង្រួមក្នុងសហភាពអឺរ៉ុប។ ទោះ​ជា​យ៉ាង​ណាកិច្ច​ប្រជុំ​នេះ​មិន​បាន​ទទួល​លទ្ធផល​ជាក់​លាក់​ឡើយ។យោងតាមកាសែត Financial Times សហភាពអឺរ៉ុបបានបែងចែកជាប្រទេសអាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងអេស្ប៉ាញបដិសេធមិនបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន។ប៉ុន្តែនៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា ប្រទេសនេះ “ត្រៀមខ្លួនជាស្រេចនិងមានឆន្ទៈ” ដើម្បីផ្តល់ការធានាសន្តិសុខដល់ទីក្រុង គៀវរួមទាំងការបញ្ជូនទាហានអង់គ្លេសទៅកាន់អ៊ុយក្រែនផងដែរ។
កាលពីខែមករា ប្រធានាធិបតី Volodymyr Zelensky បានស្នើដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពយ៉ាងហោចណាស់២០០,០០០ទាហានបរទេសទៅកាន់អ៊ុយក្រែនដើម្បីត្រួតពិនិត្យកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយរុស្ស៊ី។ទីក្រុងម៉ូស្គូបានព្រមានម្តងហើយម្តងទៀតថា”កងកម្លាំងណាមួយដែលចូលទៅក្នុងទឹកដីអ៊ុយក្រែនដោយគ្មានការយល់ព្រមនិងការអនុញ្ញាតពីរុស្ស៊ីនឹងត្រូវទទួលរងការវាយប្រហារដោយយោធា”។កាលពីថ្ងៃទី១៨ខែកុម្ភៈផងដែរអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូគឺ”មិនអាចទទួលយកបាន” សម្រាប់ទីក្រុងម៉ូស្គូ។ នេះនឹងបង្កជា”ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ដល់សន្តិសុខរបស់រុស្ស៊ី ហើយអាចមាន “ផលវិបាកមហន្តរាយ” សម្រាប់អឺរ៉ុប។លោកស្រីបានបន្ថែមថាណាតូគួរតែបោះបង់ចោលការសន្យាដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល Bucharest ក្នុងឆ្នាំ២០០៨ដែលទីក្រុងគៀវត្រូវបានសន្យាថាជាសមាជិកនៃសម្ព័ន្ធមិត្តយោធា៕ឌុំសាវ៉ុន

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş