Daily News Sharing

សម្តេចធិបតី៖​សម័យបច្ចេកវិទ្យារឿងតូ​ចអាចក្លាយជារឿងធំ​បាន(លោកបណ្ឌិត​សុខទូច-ដា​ក់លូ)

37

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ប្រទេសយើងត្រូវតែមានការអភិវឌ្ឍជាប្រចាំដើម្បីធ្វើការប្រកួតប្រជែងគ្នា បើមិនដូច្នេះទេប្រទេសអាចនឹងក្លាយជារបស់ហួសសុពលភាព ឬហួសដឺឡេ។ការថ្លែងបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ជាក់ការសិក្សានៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ការជោគជ័យមានការប្រែប្រួល ហើយចំពោះ ប្រទេសក៏មានការប្រែប្រួលដែរ។ ដូច្នេះ បើធានា និងប្រកួតប្រជែងយើងត្រូវការអភិវឌ្ឍជាប្រចាំបើមិនដូច្នេះទេវានឹងក្លាយជារបស់ហួសដឺឡេជាមិនខាន»។សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកឡើងពីក្រុមហ៊ុនកុំព្យូទ័រមួយមានឈ្មោះថា IBM មានភាពល្បីល្បាយ ។ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុននេះបានបាត់ឈ្មោះហើយ តែទៅបង្កើតឈ្មោះ ដោយគុណភាពនៅតែល្អដូចឈ្មោះដើមអីចឹង។

Middle Content


សម្ដេចធិបតីបន្ដថា បច្ចេកវិទ្យាមានភាពជឿនលឿនឆាប់រហ័ស។ដូច្នេះ យើងចាំបាច់ត្រូវតែមានមនុស្សមានការអភិវឌ្ឍបើមិនដូច្នេះទេយើងគ្មានធនធានមនុស្សប្រើប្រាស់បច្ចេកវិទ្យានោះទេ។សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖«បញ្ហាធនធានមនុស្សសំខាន់ណាស់សម្រាប់ធ្វើការប្រកួតប្រជែងឬប្រើប្រាស់បច្ចេកទេសទំនើបសម្រាប់ប្រកួតប្រជែងជាមួយគេបាននោះទេ»។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការបំពាក់បច្ចេកវិទ្យានៅតាមមន្ទីរពទ្យបង្អែកខេត្ត ដែលការដាក់នេះចាំបាច់ត្រូវមានអ្នកជំនាញក្នុងការគ្រប់គ្រងផងដែរ។
សម្តេចមហាបវរធិបតីបានគូសបញ្ជាក់ថា សម័យបច្ចេកវិទ្យា ជួនកាលរឿងតូចអាចទៅជារឿងធំពេលខ្លះដោយសារការមិនយល់ច្បាស់លាស់ ។
សម្តេចធបិតី ហ៊ុន ម៉ាណែត បានរំលេច អំពីករណីដែលកើតឡើងថ្មីៗ និងទាក់ទាញមហាជនតាមដានខ្លាំងពោលរឿងការដាក់លូដែលតម្រូវឱ្យបង់ថវិកា៤០ដុល្លារនិងជាពិសេសករណីប៉ះទង្គិចពាក្យសម្តីគ្នា រវាងមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាដើម។ទោះជាយ៉ាងណា សម្តេចធិបតីបានបញ្ជាក់ថាសម្តេចមិនអាចបកស្រាយឬលើកឡើងគ្រប់បញ្ហាទាំងអស់នោះទេ ព្រោះមានមន្ត្រីពាក់ព័ន្ធជំនាញផ្សេងៗ បានធ្វើការលើរឿងទាំងនេះរួចរាល់ទៅហើយ ។ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “វាមិនមែនដោយសារជារឿងថ្មី នៃការធ្វើបែបនោះ ។ប៉ុន្តែរឿងនេះ វាជារឿងកើតតូចមួយពន្យល់រួចទៅហើយ ខ្ញុំសូមមិនពន្យល់ទេ។ តាមពិតបើសិនជាយើងយល់រឿង អត់ច្រឡំ អត់ពិបាក អត់ទៅជារឿងធំនោះទេ” ។ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំ ឱ្យជជែកគ្នាជាមុន ហើយរួមគ្នា ឯកភាពគ្នា នោះរឿងរ៉ាវនឹងមិនពិបាកឡើយនិងបង្កើតជារឿងមានបញ្ហា៕ប្រភពSTPM

Footer Content