Daily News Sharing

Trumpគំរាមយកពន្ធ២៥%លើរថ​យន្តបន្ទះសៀគ្វី​និងឱសថចាប់​ពីខែមេសា

24

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងដាក់ពន្ធ២៥%ជាឯកតោភាគីលើរថយន្តនាំចូល បន្ទះសៀគ្វីអេឡិចត្រូនិចនិងឱសថ។

Middle Content

កាសែតIndependentបានដកស្រង់សម្តីលោក Trump នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅ Mar-a-Lago ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ខែកុម្ភៈ ដោយនិយាយថាលោកនឹងយកពន្ធ២៥%លើទំនិញដែលនាំចូលមកសហរដ្ឋអាមេរិកដូចជារថយន្តឱសថនិងបន្ទះសៀគ្វីអេឡិចត្រូនិចនៅដើមខែមេសាខាងមុខ។លោកTrumpបានប្រាប់អ្នកយកព័ត៌មាននៅពេលសួរអំពីផែនការដាក់ពន្ធលើរថយន្តនាំចូលថា”ខ្ញុំប្រហែលជានឹងប្រាប់អ្នកពីរឿងនេះនៅថ្ងៃទី២ខែមេសា។ប៉ុន្តែវានឹងមានចំនួន២៥%”។នៅពេលសួរអំពីពន្ធស្រដៀងគ្នាលើឱសថនិងបន្ទះសៀគ្វីអេឡិចត្រូនិចលោក Trump បាននិយាយថា”វានឹងមាន២៥%និងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំ”។ប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា“ខ្ញុំនឹងផ្តល់ពេលវេលាដល់ក្រុមហ៊ុនបរទេស… នៅពេលដែលពួកគេមកសហរដ្ឋអាមេរិក ហើយមានរោងចក្រនោះនឹងមិនមានការយកពន្ធទៀតទេ។ដូច្នេះខ្ញុំចង់ផ្តល់ឱកាសឱ្យពួកគេបន្តិច” ប្រធានាធិបតីសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់។


យោងតាមសារព័ត៌មានBNNBloombergពន្ធថ្មីលើរថយន្តដែលនាំចូលមកសហរដ្ឋអាមេរិកនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើឧស្សាហកម្មនេះ។ មានរថយន្តនាំចូលប្រហែល៨លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុនដែលស្មើនឹងពាក់កណ្តាលនៃការលក់រថយន្តទាំងអស់នៅក្នុងប្រទេស។ក្រុមហ៊ុនផលិតរថយន្តដូចជា Volkswagen នៅអឺរ៉ុប និង Hyundai Motorនៅអាស៊ីត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយពន្ធថ្មីរបស់លោកTrump៕ឌុំសាវ៉ុន

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş