Daily News Sharing

អ៊ីរ៉ង់​អំពាវនាវ​ឲ្យ​ប្រទេស​មូស្លីម​បញ្ឈប់​ពាណិជ្ជកម្ម​ជាមួយ​អ៊ីស្រាអែល

10

មេដឹកនាំអ៊ីរ៉ង់លោកKhameneiបានអំពាវនាវឱ្យបណ្តាប្រទេសមូស្លីមបញ្ឈប់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែលរួមទាំងការនាំចេញប្រេងដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប។មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃទី១ខែវិច្ឆិកាថា “រដ្ឋាភិបាលអ៊ីស្លាមត្រូវតែប្តេជ្ញាចិត្តដើម្បីបញ្ចប់ឧក្រិដ្ឋកម្មឱ្យបានឆាប់រហ័ស។ បណ្តាប្រទេសមូស្លីមមិនគួរសហការផ្នែកសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល” ដោយអំពាវនាវឱ្យបញ្ឈប់ការនាំចេញប្រេងនិងអាហារទៅកាន់ទីក្រុង Tel Aviv ។លោក Khamenei បាន​រិះគន់​រដ្ឋាភិបាល​លោក​ខាង​លិច​ដូចជា​អង់គ្លេស បារាំង និង​អាមេរិក​ថា​ជា​អ្នក​ប្រឆាំង​ប៉ាឡេស្ទីន។ មេដឹកនាំ​អ៊ីរ៉ង់​បាន​ក្រើនរំលឹក​ថាពិភព​ឥស្លាម​មិនត្រូវ​ភ្លេច​អ្នកណា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ប្រជាជន​នៅ​ហ្គាហ្សាស្ទ្រីប។

Middle Content

លោក​បាន​និយាយ​ថា​៖ «​វា​មិន​មែន​មាន​តែ​អ៊ីស្រាអែល​ទេ។រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani ក៏បានព្រមានប្រទេសអ៊ឺរ៉ុបមួយចំនួនដែលជួយអ៊ីស្រាអែលឱ្យ “ប្រុងប្រយ័ត្នកុំធ្វើឱ្យប្រជាជនម៉ូស្លីមខឹង”។អ៊ីរ៉ង់ជាប្រទេសដែលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់ក្រុមហាម៉ាស់។ អ៊ីរ៉ង់​បាន​សាទរ​ការ​វាយ​ប្រហារ​របស់​ក្រុម​ប្រដាប់​អាវុធ​លើ​អ៊ីស្រាអែល​ថា​បាន​ជោគជ័យ។ ប៉ុន្តែ​បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បាននិយាយថាប្រទេសនេះចាត់ទុក “ការគាំទ្រក្រុមតស៊ូជាកាតព្វកិច្ច” ។ប៉ុន្តែបានអះអាងថាក្រុមប្រដាប់អាវុធនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីបធ្វើសកម្មភាពដោយឯករាជ្យ។សេតវិមានបានរិះគន់អ៊ីរ៉ង់ចំពោះ”ការសម្របសម្រួលយ៉ាងសកម្ម” លើការវាយប្រហាររបស់កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា។

សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុនបានប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីដែលផ្តោតលើបណ្តាញផ្តល់មូលនិធិរបស់ក្រុមហាម៉ាស់និងប្រភពនៃការគាំទ្ររបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។កាលពីថ្ងៃទី៧ ខែតុលា កងកម្លាំងប្រដាប់អាវុធ ហាម៉ាស់ ស្រាប់តែវាយប្រហារលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ អ៊ីស្រាអែល​បាន​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ជា​បន្ត​បន្ទាប់ ហើយ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​ដាក់​ពង្រាយ​ទ័ព​ជើង​គោក​ទៅ​កាន់​តំបន់ ហ្គាហ្សាស្រ្ទីប។ ប៉ុន្តែ​មិន​ទាន់​បាន​បើក​ការ​វាយ​ប្រហារ​ពេញ​លេញ​នៅ​ឡើយ​ទេ។ មន្ត្រីសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា មនុស្សជាង ៨.៧០០នាក់បានស្លាប់ដោយសារការវាយប្រហារ ពីរភាគបីនៃពួកគេជាស្ត្រី និងកុមារ៕ប្រភព AFP

Footer Content