Daily News Sharing

លោកTru​mpនិយាយថាប្រធានាធិប​តីអ៊ុយក្រែននឹងចូលរួម​កិច្ចចរចារវា​ងសហរដ្ឋអាមេ​រិកនិងរុស្ស៊ី

38

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodmyr Zelensky នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅWest Palm Beach រដ្ឋ Florida កាលពីថ្ងៃទី ១៦ ខែកុម្ភៈ លោក Trump បានបង្ហើបថា លោកអាចនឹងជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងពេលឆាប់ៗនេះ។មេដឹកនាំសេតវិមានបានសម្តែងថា”យើងកំពុងឆ្ពោះទៅមុខ។យើងកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីនិងអ៊ុយក្រែន ហើយយើងកំពុងធ្វើការយ៉ាងខ្លាំងសម្រាប់រឿងនេះ” ។យោងតាម ​CNN នៅពេលសួរថាតើប្រធានាធិបតីអ៊ុយក្រែន Zelensky នឹងចូលរួមក្នុងការចរចាររវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីដែរឬទេ លោក Trump បានឆ្លើយតបថា”បាទគាត់នឹងចូលរួម” ។

Middle Content


កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកបាននិយាយថា ការចរចាដើម្បីបញ្ចប់ជម្លោះជិត៣ឆ្នាំនៅអ៊ុយក្រែននឹងចាប់ផ្តើម”ភ្លាមៗ” បន្ទាប់ពីលោកមានការហៅទូរស័ព្ទ”យូរនិងមានផលិតភាពខ្ពស់” ជាមួយសមភាគីរុស្ស៊ីរបស់លោកPutin។ ចាប់តាំងពីពេលនោះមក រដ្ឋបាលTrumpបាននិងកំពុងរៀបចំបញ្ជូនមន្ត្រីកំពូលទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយសមភាគីរុស្ស៊ីរបស់ពួកគេ។ប្រភព​អារ៉ាប៊ីសាអូឌីត​បាន​លាតត្រដាង​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ​ថាជំនួប​កម្រិត​ខ្ពស់​រវាង​អាមេរិក និង​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ។
អាកប្បកិរិយារបស់លោក Trump ចំពោះលោកពូទីនPutin និងការអត្ថាធិប្បាយពីមន្ត្រីអាមេរិកអំពីអ្វីដែលសម្បទានដែលអ៊ុយក្រែនអាចនឹងត្រូវធ្វើដើម្បីទទួលបានសន្តិភាពបានធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងទីក្រុងគៀវនិងទូទាំងទ្វីបអឺរ៉ុបដែលមេដឹកនាំអ៊ុយក្រែននិងអឺរ៉ុបកំពុងត្រូវបានដកចេញពីកិច្ចពិភាក្សា។នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃទី១៥ខែកុម្ភៈ នៅលើកម្មវិធីទូរទស្សន៍ Newsmax “The Record” លោក Zelensky បានរំលឹកឡើងវិញនូវជំហររបស់លោកថា គៀវនឹងមិនទទួលយកកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ ។ប្រសិនបើអ៊ុយក្រែនមិនចូលរួមក្នុងដំណើរការចរចា៕ឌុំសាវ៉ុន

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş