Daily News Sharing

៦០លានដុល្លារអាមេរិកសម្រាប់វិនិយោគ​ពង្រីកហេដ្ឋារច​នាសម្ព័ន្ធទឹកស្អាតក្នុង​ខេត្តចំនួន៥ក្នុងរយៈ​ពេល៣ឆ្នាំ

18

នៅលើបណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៥នេះថាការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ជាលទ្ធផលរាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើននៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។ទោះជាយ៉ាងនេះក៏ដោយដោយសារកំណើនប្រជាពលរដ្ឋដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់។

Middle Content

ជាពិសេសនៅតំបន់ជនបទនិងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន៖
១៖ រដ្ឋករទឹកកំពត ខេត្តកំពត
២៖រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង
៣៖ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៤៖រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី
និង៥៖ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។


សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាតមានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត៕ប្រភពSTPM/AKP

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş