Updeteគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំប្រកាសបញ្ចូលសមាជិកថ្មីជាអតីតសមាជិកបក្សភ្លើងទៀនក្រោមអធិបតីភាពឯកឧត្តមយូ សិរីវុឌ្ឍ
នាព្រឹកថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំបានធ្វើពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន២៦២រូបនៅក្នុងស្រុកបារាយណ៍និងស្រុកតាំងគោកដែលជាអតីតសមាជិកគណបក្សភ្លើងទៀន។នេះបើតាមការចេញផ្សាយFreshnews។ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមយូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានចលនាកសាងសមាជិកគណបក្សនៅតាមបណ្ដាលរាជធានី-ខេត្ត និងឯកឧត្តមភឺន ផល្លា សមាជិកគណៈកម្មការកណ្តាលនិងជាអនុប្រធានក្រុមចលនាកសាងសមាជិកគណបក្សក្នុងមូលដ្ឋានរាជធានី ខេត្ត, លោក ព្រឹម រដ្ឋា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបារាយណ៍និងស្រុកតាំងគោក។

នាឱកាសនោះដែរឯកឧត្តម ភឺនផល្លាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយក្តីរីករាយជាទីបំផុត ចំពោះសមាជិកថ្មី ដែលមកពីបណ្តាគណបក្សនយោបាយដទៃ។ឯកឧត្តមបានចាត់ទុកការចូលរួមជីវភាពនយោបាយរបស់សមាជិកថ្មីនេះគឺជាការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ដើម្បីរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បំណងកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនព្រមទាំងនាំមកនូវសុខដុមភាព វិបុលភាព និងកិត្យានុភាពសម្រាប់ជាតិ និងប្រជាជន។តំណាងឱ្យសមាជិក សមាជិកាគណបក្សបញ្ចូលថ្មីបានសម្តែងនូវក្តីរំភើបឥតឧបមាក្រោយបានក្លាយជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ពួកគេជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីគោលនយោបាយ គោលការណ៍នយោបាយត្រឹមត្រូវ និងពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីសន្តិភាពនិងអភិវឌ្ឍជាតិមាតុភូមិនិងដើម្បីប្រជាជនកម្ពុជា។តំណាងឱ្យសមាជិកថ្មីទាំងអស់ក៏បានប្តេជ្ញាចិត្តខិតខំទំនាក់ទំនងឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយលក្ខខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា,កសាងទំនាក់ទំនងល្អជាមួយមហាជននិងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយបក្ស, ខិតខំថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុង និងរក្សាសម្ងាត់របស់គណបក្សជានិច្ចការផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមកដើម្បីរកការរីកចម្រើន,ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងប្រឹងប្រែងកៀរគរប្រមូលសមាជិកគណបក្សនិងប្រជាពលរដ្ឋឱ្យចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារាល់ការបោះឆ្នោតនាពេលខាងមុខ៕ឌុំសាវ៉ុន
