Daily News Sharing

តើ​អា​មេរិក​​នឹង​ប្រកាស​ដ​ក​ខ្លួន​ជា​ទ្រង់ទ្រាយ​​ធំ​ពី​អឺរ៉ុប​ឬ?

35

ប្រធានសន្និសិទសន្តិសុខទីក្រុងMunich លោក Christoph Heusgen បាននិយាយថាអនុប្រធានាធិបតី J.D Vance អាចនឹងប្រកាសពីការដកទ័ពអាមេរិកយ៉ាងច្រើនពីអឺរ៉ុបក្នុងពេលឆាប់ៗនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុអាល្លឺម៉ង់Deutschlandfunk នៅថ្ងៃទី១៤ខែកុម្ភៈ លោក Heusgen បាននិយាយថា “ថ្ងៃនេះ អនុប្រធានាធិបតីអាមេរិកនឹងប្រកាសថាទាហានអាមេរិកមួយភាគធំនឹងដកខ្លួនចេញពីអឺរ៉ុប”។ការអត្ថាធិប្បាយរបស់លោក Heusgen បានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថ្មីៗបានរាយការណ៍ថាជាផ្នែកមួយនៃការពិនិត្យឡើងវិញលើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារអឺរ៉ុបប្រធានាធិបតីDonaldTrumpគ្រោងនឹងកាត់បន្ថយវត្តមានយោធាអាមេរិកនៅក្នុងទ្វីបអឺរ៉ុបប្រហែល២០% ឬ ២០,០០០ នាក់។នៅសប្តាហ៍នេះរដ្ឋបាលTrumpក៏បានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយដោយជំរុញឱ្យបណ្តាប្រទេសអឺរ៉ុបទទួលបន្ទុកសន្តិសុខជាតិរបស់ពួកគេនិងគាំទ្រអ៊ុយក្រែន។ជាក់ស្តែងកាលពីថ្ងៃទី១២ខែកុម្ភៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថាទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងផ្តោតលើអាទិភាពយោធារបស់ខ្លួន លើការប្រឈមមុខនឹងគូប្រជែងដ៏សំខាន់របស់ខ្លួនគឺប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញកាលពីថ្ងៃទី១៤ ខែកុម្ភៈ លោកHegsethបានទទួលស្គាល់ថាលោកចង់ឱ្យទាហានអាមេរិកបន្ថែមទៀតដាក់ពង្រាយទៅកាន់ប្រទេសប៉ូឡូញ។ប៉ុន្តែលោកនៅតែជំរុញឱ្យបណ្តាប្រទេសអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិនិងបានព្រមានប្រទេសនានាកុំឱ្យសន្មត់ថាកងកម្លាំងអាមេរិកនឹងស្នាក់នៅទីនោះជារៀងរហូត។ចំពេលមានការរំពឹងទុកថាអាមេរិកអាចនឹងកាត់បន្ថយកងកម្លាំងរបស់ខ្លួនរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានសង្កត់ធ្ងន់ថាអឺរ៉ុបចាំបាច់ត្រូវ “ចូលរួមចំណែកយ៉ាងច្រើនក្នុងការរារាំង និងការការពារធម្មតា” នៅលើទ្វីបនេះ។

Middle Content

ទាហាន​អាមេរិក​ចូលរួម​ក្នុង​សមយុទ្ធ​មួយ​ក្នុង​ប្រទេស​អេស្តូនី។រូបថត៖ កងទ័ពអាមេរិក

កន្លងមក លោក Trump បានព្រមានថា ក្រោមការដឹកនាំរបស់លោក អាមេរិកនឹងមិនការពារប្រទេសសមាជិកណាតូដែលខកខានក្នុងការបំពេញការសន្យាចំណាយលើវិស័យការពារជាតិរបស់ពួកគេឡើយ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ប្រទេស​ណាតូ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ដល់ ៥%នៃ GDP។ ប៉ុន្តែ​បច្ចុប្បន្នគ្មាន​សមាជិក​ណាតូ រួមទាំង​អាមេរិក​សម្រេច​បាន​គោលដៅ​នេះ​ទេ។កាលពីខែកក្កដា ឆ្នាំ២០២០ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់លោក Trump បានប្រកាសថាសហរដ្ឋអាមេរិកនឹងដកទ័ព១២,០០០ចេញពីប្រទេសអាល្លឺម៉ង់ដោយផ្អែកលើហេតុផលដែលទីក្រុងប៊ែកឡាំងបរាជ័យក្នុងការបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិដែលកំណត់ដោយណាតូ។ទោះយ៉ាងណាក៏ដោយនៅក្នុងខែកុម្ភៈឆ្នាំ២០២១បន្ទាប់មកប្រធានាធិបតីអាមេរិកJoeBidenបានបញ្ឈប់ផែនការនេះជាផ្លូវការ។យោងតាមសារព័ត៌មានNewsweekរបាយការណ៍ចុងក្រោយរបស់ក្រសួងការពារជាតិអាមេរិក បាននិយាយថា គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ មានទាហានសកម្មយ៉ាងតិច៦៥,៧៥៤នាក់ ដែលប្រតិបត្តិការនៅក្នុងតំបន់ទទួលបន្ទុករបស់ទីបញ្ជាការអឺរ៉ុបអាមេរិក (EUCOM)។ ក្នុង​នោះអាល្លឺម៉ង់​ជា​ប្រទេស​មាន​ទាហាន​អាមេរិក​ច្រើន​ជាង​គេ​ដែល​មាន​ចំនួន ៣៤.៨៩៤​នាក់៕ឌុំសាវ៉ុន

Footer Content