Daily News Sharing

អធិការបតី​អាល្លឺម៉ង់​​និយាយថាEU​នឹងធ្វើស​កម្មភាព​’ក្នុងរយៈ​ពេ​លមួយ​ម៉ោង’ប្រសិនបើ​Trumpដា​ក់ពន្ធ

35

អធិការបតីអាល្លឺម៉ង់Olaf Scholz បាននិយាយថាសហភាពអឺរ៉ុប(EU) មានផែនការឆ្លើយតប។ប្រសិនបើលោកTrumpសម្រេចចិត្តដាក់ពន្ធលើប្លុកនេះ។

Middle Content

យោងតាមគេហទំព័រ Euronews កាលពីថ្ងៃទី៩ខែកុម្ភៈ អធិការបតីអាល្លឺម៉ង់OlafScholzមានការជជែកពិភាក្សាមុនការបោះឆ្នោតជាមួយបេក្ខជន Friedrich Merz នៃសហភាពប្រជាធិបតេយ្យគ្រីស្ទាន (DCU) ។ក្នុងអំឡុងពេលជជែកដេញដោល លោក Scholz បានអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ថ្មីៗរបស់ប្រធានាធិបតីអាមេរិក Donald Trump ទាក់ទងនឹងពន្ធគយនិងស្ថានភាពនៅមជ្ឈិមបូព៌ា។


លោក Scholz បាននិយាយថា “យុទ្ធសាស្ត្ររបស់ខ្ញុំជាមួយប្រធានាធិបតី Trump គឺជាការសន្ទនាប្រកបដោយមិត្តភាពនិងស្មោះត្រង់។ ទោះបីជាយ៉ាងណាក៏ដោយយើងក្នុងនាមជាសហភាពអឺរ៉ុបមានផែនការសកម្មភាពក្នុងរយៈពេល១ម៉ោង។ប្រសិនបើសហរដ្ឋអាមេរិកសម្រេចចិត្តដាក់ពន្ធគយ” ។នៅលើបញ្ហាមជ្ឈិមបូព៌ា អធិការបតី Scholz បានពណ៌នាសំណើរបស់លោកTrumpដើម្បី”កាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប និងផ្លាស់ប្តូរទីតាំងប្រជាជនប៉ាឡេស្ទីន” ជា”រឿងអាស្រូវ” ។
លោកScholzបាននិយាយថា”ការផ្លាស់ទីលំនៅរបស់ប្រជាជននៅតំបន់ហ្គាហ្សាគឺមិនអាចទទួលយកបាននិងមិនត្រូវនឹងច្បាប់អន្តរជាតិ”។អធិការបតី Scholz កំពុង​ស្ថិត​ក្នុង​ការ​ប្រជែង​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​អាល្លឺម៉ង់​នៅ​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ។ ការបោះឆ្នោតនេះកើតឡើងបន្ទាប់ពី Bundestag របស់អាល្លឺម៉ង់បានឆ្លងកាត់ការបោះឆ្នោតគ្មានទំនុកចិត្តលើលោក Scholz កាលពីខែធ្នូឆ្នាំមុន។ថ្មីៗនេះ លោកប្រធានាធិបតី Trump បានប្រកាសថា លោកនឹងដាក់ពន្ធ២៥%លើដែកនិងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលមកក្នុងប្រទេស។ ថៅកែសេតវិមានក៏បានត្អូញត្អែរផងដែរអំពីពន្ធ១០% របស់សហភាពអឺរ៉ុបលើរថយន្តនាំចូលដែលខ្ពស់ជាងពន្ធ២.៥% របស់សហរដ្ឋអាមេរិក។ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកក្នុងឆ្នាំ ២០១៨លោកTrumpបានសម្រេចចិត្តដាក់ពន្ធ២៥%លើដែកថែបដែលនាំចូល និងពន្ធ១០% លើអាលុយមីញ៉ូមនាំចូលពីប្រទេសកាណាដា ម៉ិកស៊ិក និងសហភាពអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ពន្ធគយជាមួយសហភាពអឺរ៉ុបត្រូវបានដកចេញដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden៕ឌុំសាវ៉ុន

Footer Content