Daily News Sharing

រដ្ឋាភិបា​លក្រុងសេ​អ៊ូលផ្តល់ប្រាក់ចំ​នួន១លានវ៉ុន​ដល់គូស្វាមី​ភរិ​យាថ្មីថ្មោង

31

រដ្ឋាភិបាលទីក្រុងសេអ៊ូល(កូរ៉េខាងត្បូង)នឹងផ្តល់ប្រាក់ចំនួន១លានវ៉ុន ដល់គូស្វាមីភរិយាថ្មីថ្មោងនៅក្នុងទីក្រុងនេះ ។
កាសែត Korea Times បានរាយការណ៍កាលពីថ្ងៃទី១០ខែកុម្ភៈថា រដ្ឋាភិបាលក្រុងសេអ៊ូលកំពុងបញ្ចប់ផែនការផ្តល់ប្រាក់ដល់គូស្វាមីភរិយាថ្មីថ្មោងដែលរំពឹងថានឹងអនុវត្តចាប់ពីខែតុលាឆ្នាំនេះ។តាមនោះ គូស្វាមីភរិយាថ្មីថ្មោងនឹងទទួលបានសាច់ប្រាក់១លានវ៉ុនដើម្បីលើកទឹកចិត្ត។ ប្រាក់នេះមានគោលបំណងជួយគូស្វាមីភរិយាទិញគ្រឿងសង្ហារិម ឬឧបករណ៍ប្រើប្រាស់នៅពេលពួកគេផ្លាស់ទីលំនៅជាមួយគ្នា។ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រាក់នេះប្រាក់ចំណូលជាមធ្យមរួមបញ្ចូលគ្នារបស់គូស្នេហ៍ថ្មីថ្មោងមិនត្រូវលើសពី៥.៩លានវ៉ុនហើយពួកគេត្រូវតែចុះឈ្មោះអាពាហ៍ពិពាហ៍របស់ពួកគេនៅទីក្រុងសេអ៊ូល។ការដាក់កំហិតអាយុនឹងត្រូវបានបង្ហាញយ៉ាងជាក់លាក់នាពេលខាងមុខ។យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េគូស្នេហ៍ប្រហែល២០,០០០ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយសាច់ប្រាក់ខាងលើ។នៅចុងឆ្នាំនេះកម្មវិធីក៏អាចត្រូវបានពង្រីកដល់គូស្វាមីភរិយាដែលមានប្រាក់ចំណូលជាមធ្យម៧លានវ៉ុន។អ្នកសង្កេតការណ៍និយាយថានេះគឺជាការខិតខំប្រឹងប្រែងមួយដើម្បីបង្កើនអត្រាកំណើត ដែលបានបង្ហាញសញ្ញានៃការងើបឡើងវិញនៅទីក្រុងសេអ៊ូលក្នុងរយៈពេលថ្មីៗនេះ។របាយការណ៍មួយរបស់ Statistics Korea បាននិយាយថា មានការកើតថ្មីសរុបចំនួន៣៨,៥៦៨នៅទីក្រុងសេអ៊ូលក្នុងឆ្នាំ២០២៤កើនឡើង៥.១%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។

Middle Content

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ផ្តល់​ប្រាក់​ដល់​អ្នក​ទើប​រៀប​ការ។ រូបថត៖Korea Herald
មន្ត្រី​ក្រុង​សេអ៊ូល​បាន​និយាយ​ថា​៖«​រដ្ឋាភិបាល​ទីក្រុង​កំពុង​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិធានការ​ដើម្បី​ជំរុញ​កំណើន​អត្រា​កំណើត​»៕ឌុំសាវ៉ុន

Footer Content