Daily News Sharing

ប្រទេ​សចិនជំរុញឱ្យប៉ាណាម៉ារ​ក្សាកិច្ចសហប្រតិបត្តិការចំ​ពេលមា​នសម្ពាធរបស់ស​ហរដ្ឋអា​មេ​រិក

28

ប្រទេសចិនអំពាវនាវឱ្យប៉ាណាម៉ាបន្តរក្សាកិច្ចសហប្រតិបត្តិការនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍”មិនទទួលខុសត្រូវ”របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអំពីប្រឡាយប៉ាណាម៉ា។
យោងតាមទីភ្នាក់ងារព័ត៌មានចិនXinhauកាលពីថ្ងៃទី៥ខែកុម្ភៈ ក្រសួងការបរទេសចិនបាននិយាយអំពីវិធានការថ្មីៗរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trumpទាក់ទងនឹងប្រឡាយប៉ាណាម៉ា។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា “យើងសង្ឃឹមថាភាគីពាក់ព័ន្ធនឹងនៅតែមានទំនុកចិត្តទប់ទល់នឹងសម្ពាធពីខាងក្រៅនិងធ្វើការសម្រេចចិត្តត្រឹមត្រូវដោយផ្អែកលើទំនាក់ទំនងទ្វេភាគី និងផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ។

Middle Content

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ។ រូបថត៖ Global Times

យោងតាមលោក Lin កិច្ចសហប្រតិបត្តិការរវាងចិននិងប៉ាណាម៉ា ក្នុងក្របខ័ណ្ឌនៃ”គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ”(BRI) នៅតែដំណើរការជាធម្មតាហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ការអត្ថាធិប្បាយរបស់ទីក្រុងប៉េកាំងបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានជួបជាមួយប្រធានាធិបតីប៉ាណាម៉ាលោកJose Raul Mulino កាលពីប៉ុន្មានថ្ងៃមុន។ បន្ទាប់ពីកិច្ចប្រជុំ លោក Mulino បានប្រកាសថាលោកនឹងពិចារណាបញ្ចប់កិច្ចព្រមព្រៀង BRI ឱ្យបានឆាប់ ។ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។លោក Mulino បាននិយាយថា “អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០១៧ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនឹងមិនត្រូវបានបន្តដោយរដ្ឋាភិបាលរបស់ខ្ញុំទេ”។នៅខាងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេស Rubio បានពណ៌នាការសម្រេចចិត្តនេះថាជា “ការបោះជំហានទៅមុខដ៏ធំមួយក្នុងទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោននិងប៉ាណាម៉ា”។”គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ”គឺជាកម្មវិធីអភិវឌ្ឍន៍សាកលដែលចាប់ផ្តើមដោយប្រទេសចិនក្នុងឆ្នាំ២០១៣ក្នុងគោលបំណងតភ្ជាប់ប្រទេសជុំវិញពិភពលោកតាមរយៈផ្លូវគោកនិងផ្លូវសមុទ្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។ប៉ាណាម៉ាគឺជាប្រទេសអាមេរិកឡាទីនដំបូងគេដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ៕

Footer Content