Daily News Sharing

នាវាទេសចរណ៍២គ្រឿង​ចម្រុះជាតិសាសន៍នាំ​ភ្ញៀវទេសចរប​រទេសធ្វើទស្សនកិច្ច​​តាមច្រកកំពង់ផែ​សមុទ្រក​ម្ពុជា

25

នាព្រឹកថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥នាវាទេសចរណ៍បរទេសចំនួន០២គ្រឿងបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួនជាង២០០០នាក់បានចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល១ថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព។នេះបើតាមការចេញផ្សាយAKP។

មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យAKPដឹងនៅព្រឹកថ្ងៃនេះថានាវាទេសចរណ៍បរទេសចំនួន២គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ២ ០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីក្រុមឆៃយ៉ាំផងដែរ។

Middle Content

នាវាទី១ មានឈ្មោះ NOORDAM សញ្ជាតិ Netherlands មានបណ្តោយ ២ (http://xn--84ebc.xn--x2erh2n8a6c6g/) ៨៥,៤៣ម៉ែត្រ (http://xn--84ebc.xn--x2erh2n8a6c6g/) ទទឹង៣២,២៥ម៉ែត្រ ជម្រៅទឹក៨ម៉ែត្រ និងបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១ ៩០៩នាក់ ស្រី ៩៨៣នាក់ ស្មើនឹង ៤២សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៨៥នាក់ ស្រី ១៣៩នាក់ ស្មើនឹង៣៩សញ្ជាតិ។ នាវាទេសចរណ៍ NOORDAM បានធ្វើដំណើរចាកចេញពីប្រទេសថៃចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២១ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស NOORDAM មានសញ្ជាតិច្រើនជាងគេគឺ U.S.A ៩២៥នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងទៀត។ភ្ញៀវទេសចរចុះពីនាវាចេញទៅកម្សាន្តនៅអង្គរ ខេត្តសៀមរាបចំនួន៤០នាក់ ស្រី២៣នាក់ ស្មើនឹង៦សញ្ជាតិ។នាវាទី២ មានឈ្មោះ ZHAO SHANG YIDUN សញ្ជាតិ CHINA មានបណ្តោយ២២៨,៣០ម៉ែត្រ ទទឹង២៨,៨០ម៉ែត្រ ជម្រៅទឹក៦,៦៥ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ២៦៣នាក់ ស្រី១៤៣នាក់ មាន២១សញ្ជាតិ និងមាននាវិកចំនួន៣៥០នាក់ ស្រី៩៩នាក់ ស្មើនឹង០១សញ្ជាតិ។ នាវា ZHAO SHANG YIDUN បានធ្វើដំណើរចាកចេញពីប្រទេសថៃចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុវេលាម៉ោង៨និង៥០នាទីនិងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់ប្រទេសវៀតណាម វេលាម៉ោង២២ ថ្ងៃនេះ។ ភ្ញៀវបរទេសដែលធ្វើដំណើរតាមនាវា ZHAO SHANG YIDUN ដែលមានសញ្ជាតិច្រើនជាងគេគឺ Japan ១៦៦នាក់ ក្រៅពីនោះភ្ញៀវទេសចរសញ្ជាតិផ្សេងទៀត។ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុនៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់ទេសចរណ៍មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណក្នុងក្រុងព្រះសីហនុ។ តំបន់អភិឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។ ទន្ទឹមនោះក៏មានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş