Daily News Sharing

រដ្ឋបាលរាជធានីភ្នំពេញមិនប្រមូលចំណូលភាស៊ីចំពោះការលក់ ដូរតាមកញ្ច្រែងកញ្ជើល្អីនិងចល័តគ្រប់ប្រភេទ

13

 



 រដ្ឋបាលរាជធានីភ្នំពេញមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ នៅរាជធានីភ្នំពេញនោះទេ។នេះសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃអង្គារ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនិងថ្ងៃទី៣១ តុលា ឆ្នាំ២០២៣។កន្លងមកដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលអាណត្តិទី៦ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានដាក់ ចេញសារាចរលេខ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេច លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។

ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឱ្យអនុវត្តនូវសារាចរណែនាំខាងលើ ឱ្យបានម៉ឺងម៉ាត់បំផុត នាឱកាសពិធីសំណេះសំណាលជា មួយកម្មករ-កម្មការិនីនៅរាជធានីភ្នំពេញ។ដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាស ដើរប្រមូលថវិកា ក្រោមរូប ភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត ពីអាជីវករនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ គណៈកម្មការផ្សារ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និង អាជីវកម្ម ប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖

១-អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត សារាចរ លេខ១១ សរចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៦ របស់រាជរដ្ឋាភិបាល ស្ដីពីការលុបការបង់ថ្ល ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឱ្យកាន់តែមានប្រសិទ្ធ ភាព។ ក្នុងករណីមាន បុគ្គលណាទាមទារ ឬ បង្ខិតបង្ខំឱ្យបងប្អូនអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ ផ្ទុយពីការកំណត់ក្នុង សារាចរខាង លើ ត្រូវធ្វើការឃាត់ខ្លួនជាបន្ទាន់ ដើម្បីអនុវត្ត ទោសទណ្ឌតាមច្បាប់ជាធរមាន។

Middle Content

២-ក្រុមហ៊ុន ឬអ្នកវិនិយោគធ្វើអាជីវកម្ម ប្រមូលភាស៊ី និងចំណូលអនាម័យគ្រប់ប្រភេទ ដែលទទួល បានសិទ្ធិវិនិយោគស្របច្បាប់ ត្រូវគោរព និងណែនាំដល់ភ្នាក់ងារ ប្រមូលចំណូលរបស់ខ្លួនឱ្យអនុវត្ត តាមសារាចរលេខ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយមិនត្រូវប្រមូល ភាស៊ី ឬកម្រៃផ្សេងៗ ពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តជា ដាច់ខាត។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារ នៃសារាចរខាងលើ នឹងឈានដល់ការលុបកិច្ចសន្យាវិនិយោគនោះចោល ។ 

៣-បងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ មិនត្រូវបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗជូនទៅភ្នាក់ងារប្រមូលភាស៊ី ឬជនខិលខូចណា មួយឡើយ ហើយត្រូវលក់ដូរនៅតាម ទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំជូន ចៀសវាងការលក់ដូរនៅតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ ដល់សោភណ្ឌភាព និងសណ្តាប់ធ្នាប់សាធារណៈ។

៤-ក្នុងករណីមានអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យ បង់ភាស៊ី ឬបង់ថ្លៃផ្សេងៗតាមគ្រប់រូបភាពខុសពីសារាចរលេខ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល សូមបងប្អូនអាជីវកររាយការណ៍ ជាបន្ទាន់មកអាជ្ញាធរមាន សមត្ថកិច្ចនៅជិតបំផុត ឬHotline1299 ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្កបានទាន់ពេលវេលា៕

Footer Content