Daily News Sharing

សម្តេចធិបតី៖ភាព​ជោគជ័យរបស់ក្រុ​ម​ហ៊ុនNCXក្នុង​ការជំរុញកំណើ​ន​សេដ្ឋកិច្ចនិងបង្កើតកា​រងារជំនាញជូនប្រជា​ពលរដ្ឋខ្មែរ

20

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតបានគូសបញ្ជាក់ថាភាពជោគជ័យរបស់ក្រុមហ៊ុនNCXគឺជាគំរូមួយដែលវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជំនាញជូនប្រជាពលរដ្ឋខ្មែរ។សម្តេចធិបតី ហ៊ុនម៉ាណែតបានឱ្យដឹងតាមរយៈបណ្តាញតេឡេក្រាមថាការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជូនប្រជាពលរដ្ឋជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាល។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ក្រោយសម្តេចបានអញ្ជើញធ្វើទស្សនកិច្ច នៅរោងចក្រ ផលិតគ្រឿងបំណែក និងដំឡើងម៉ូតូ Honda នៃក្រុមហ៊ុន NCX នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។ ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មផលិតកម្ម គឺជាមធ្យោបាយមួយ ដើម្បីសម្រេចបានគោលដៅទាំងនេះ ដែលក្នុងនោះការពង្រឹង និងលើកស្ទួយវិស័យឧស្សាហកម្ម និងកម្មន្តសាល គឺជាគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល។

Middle Content

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី បានចួលរួមអបអរសាទរ ចំពោះការរីកលូតលាស់ របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល២៦ឆ្នាំនេះ បានប្រែក្លាយពីក្រុមហ៊ុន ដែលនៅឆ្នាំ ១៩៩៩ មានបុគ្គលិក ៧៤នាក់ និងមានសមត្ថភាពត្រឹមតែនាំចូលគ្រឿងបង្គុំគ្រប់មុខ ពីក្រៅប្រទេសមកផ្គុំ និងដំឡើងម៉ូតូ Honda លក់ក្នុងទីផ្សារកម្ពុជា ទៅជាក្រុមហ៊ុនមួយ ដែលបច្ចុប្បន្ន មានបុគ្គលិកជំនាញជាង ១២២០នាក់ និងមានសមត្ថភាពផលិតគ្រឿងបង្គុំច្រើនមុខនិងដំឡើងម៉ូតូលក់នៅទីផ្សារកម្ពុជានិងនាំគ្រឿងបង្គុំម៉ូតូមួយចំនួនទៅលក់នៅក្រៅប្រទេសផងដែរ។ក្នុងនោះសម្តេច នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាគំរូមួយ ដែលវិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជំនាញ ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាលើកកម្ពស់ ភាពម្ចាស់ការរបស់កម្ពុជា ក្នុងការផលិតដោយខ្លួនឯង នូវផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕វិទ្យុជាតិកម្ពុជា/AKP

Footer Content