Daily News Sharing

លោកZ​ele​nskyត្រៀម​ចរចា​​ជាមួយ​លោកP​utinប្រសិនបើ​នោះ​​ជា​ជម្រើស​​តែ​មួយ

22

ប្រធានាធិបតីZelenskyបាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដោយផ្ទាល់ជាមួយលោកPutin។ប្រសិនបើនោះជាជម្រើសតែមួយគត់ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។

យោងតាម ​​Pravda កាលពីថ្ងៃទី៤ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសម្ភាសន៍ជាមួយអ្នកកាសែតPiers Morgan ។នៅទីនេះ មេដឹកនាំអ៊ុយក្រែនបានចែករំលែកទស្សនៈរបស់លោកលើប្រធានាធិបតីរុស្ស៊ី Vladimir Putinនិងលទ្ធភាពនៃការចរចាដើម្បីដោះស្រាយជម្លោះ។
លោកZelenskyបាននិយាយថា”ទាក់ទងនឹងជំហរនិងអាកប្បកិរិយារបស់ខ្ញុំចំពោះលោកPutinខ្ញុំគិតថាយើងជាគូប្រជែង។និយាយដោយស្មោះត្រង់ ខ្ញុំគិតថាគាត់មានទស្សនៈដូចគ្នា”។នៅពេលដែលត្រូវបានសួរដោយអ្នកកាសែតMorganអំពីលទ្ធភាពនៃការចរចាដោយផ្ទាល់ជាមួយម្ចាស់វិមានក្រឹមឡាំងលោកប្រធានាធិបតីZelenskyបាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដូច្នេះ។សេចក្តីថ្លែងការណ៍នេះបង្ហាញពីការផ្លាស់ប្តូរជំហររបស់គៀវ។កន្លងមកលោកZelenskyបានបដិសេធម្តងហើយម្តងទៀតក្នុងការពិភាក្សាជាមួយសមភាគីរុស្ស៊ីរបស់លោកថែមទាំងចេញក្រឹត្យមួយយ៉ាងច្បាស់លាស់ហាមឃាត់ការចរចាណាមួយជាមួយទីក្រុងម៉ូស្គូ។លោក Zelenskyបាននិយាយថា”ប្រសិនបើការចរចាគឺជាជម្រើសតែមួយគត់ដើម្បីនាំមកនូវសន្តិភាពដល់ប្រជាជននិងទប់ស្កាត់ការស្លាប់ និងរបួស ខ្ញុំនឹងចូលរួម”។យោងតាមប្រធានាធិបតីZelenskyការហាមឃាត់ការចរចាជាមួយរុស្ស៊ីនៅឆ្នាំ២០២២គឺជាវិធានការមួយដើម្បីរារាំងទីក្រុងម៉ូស្គូពីការដាក់សម្ពាធលើគៀវតាមរយៈ”បណ្តាញដែលមិនអាចគ្រប់គ្រងបាន” ។

Middle Content

ប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelensky ។ រូបថត៖ X/@ZelenskyyUa

នៅក្នុងបទសម្ភាសន៍ លោក Zelensky ក៏បានសារភាពថា អ៊ុយក្រែន “មិនអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញទេ”ហើយថាលោកនឹងមិនធ្វើពាណិជ្ជកម្ម “ជីវិតរាប់លានសម្រាប់គោលដៅមិនច្បាស់លាស់” នោះទេ។លោក Zelensky បានបន្ថែមថា “ចាប់តាំងពីឆ្នាំ២០២២ អ៊ុយក្រែនបានបាត់បង់ទាហានជាង៤៥,០០០នាក់ដោយសារតែជម្លោះ។ ចំនួនទាហានរុស្ស៊ីដែលត្រូវបានសម្លាប់គឺប្រហែល៣៥០,០០០ នាក់ រួមជាមួយអ្នករបួស ៦០០,០០០-៧០០,០០០ នាក់” លោក Zelensky បានបន្ថែម៕ឌុំសាវ៉ុន

Footer Content