Daily News Sharing

សារ​លិខិ​តគោ​រពជូនព​រសម្តេចវិបុលសេនាភ​ក្តីសាយ ឈុំក្នុងឱកាស​ចម្រើន​ជន្មាយុ​គម្រប់៨០ឈានចូល៨១ឆ្នាំ

21

ឯកឧត្តមភឺនផល្លាព្រមទាំងក្រុមគ្រួសារសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះសម្តេចវិបុលសេនាភក្តីសាយឈុំឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនជន្មាយុគម្រប់៨០ ឈានចូល៨១ឆ្នាំ។នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈនិងស្នាដៃជាច្រើនសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លារបស់សម្តេចដែលជាវីរកុលបុត្រខ្មែរស្នេហាជាតិមួយរូប ដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងបុព្វហេតុរំដោះជាតិ ការពារ កសាង អភិវឌ្ឍជាតិ ពង្រឹងនីតិរដ្ឋ នាំមកនូវសុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿងជូនជាតិ មាតុភូមិនៃយើង។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងក្រុមគ្រួសារ សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខបវរមហាប្រសើរ ជូនសម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយ ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Middle Content

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş