Daily News Sharing

កម្ពុជា-ចិ​នសម្រេចបានលទ្ធផល​ជា​ក់ស្តែងនិងជាផ្លែផ្កាក្នុងវិ​​ស័យពាណិជ្ជកម្ម

16

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា កម្ពុជា និងចិនសម្រេចបានលទ្ធផលជាក់ស្តែងនិងជាផ្លែផ្កាក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងការផ្លាស់ប្តូរប្រជាជន។ក្នុងបទសម្ភាសន៍ជាមួយកាសែត Global Times ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារ សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថាចាប់តាំងពីការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ទំនាក់ទំនងកម្ពុជា-ចិនបានបន្តអភិវឌ្ឍយ៉ាងឆាប់រហ័សហើយទំនាក់ទំនងដែកថែបវាងប្រទេសទាំងពីរក៏បានបន្តរហូតមកដល់បច្ចុប្បន្ន។“ការអភិវឌ្ឍន៍ទំនាក់ទំនងកម្ពុជា-ចិន តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក និងស្មើភាពគ្នា គោរពផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក និងតែងតែគោរពអធិបតេយ្យភាពនិងឯករាជ្យរបស់ប្រទេសដទៃ” ។

Middle Content


សម្តេចហ៊ុនសែនបានគូសបញ្ជាក់ថាទំនាក់ទំនងនយោបាយល្អបានជំរុញកិច្ចសហប្រតិបត្តិការ“ឈ្នះ-ឈ្នះ”រវាងកម្ពុជានិងចិនប្រកបដោយប្រសិទ្ធភាព ហើយភាគីទាំងពីរសម្រេចបានលទ្ធផលជាក់ស្តែងនិងជាផ្លែផ្កាក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរប្រជាជន។សម្តេចក៏បានថ្លែងអំណរគុណមិត្តចិន ដែលបានផ្តល់និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់និងសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។សម្តេចបានបន្តថា ប្រទេសទាំងពីរបានឯកភាពគ្នាបន្ស៊ីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាមួយយុទ្ធសាស្ត្របញ្ចកោណនិងជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ជាមួយវិស័យអាទិភាពចំនួន៦។វិស័យទាំងនេះរួមមានការបង្កើត ‘ច្រករបៀងឧស្សាហកម្ម និងអភិវឌ្ឍន៍’ និង ‘ច្រករបៀងត្រី និងស្រូវ’ ដោយឈរលើមូលដ្ឋាននៃការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជនធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យកសិកម្មទំនើបថាមពលបៃតងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុខភាព និងបច្ចេកវិទ្យាទំនើប។”“កាលពីឆ្នាំមុន គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនហើយប្រទេសទាំងពីរកំពុងពិចារណាកំណត់ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនងនិងរឹតចំណងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត។កន្លងមកកាសែតខ្មែរថាមស៍ បានអោយដឹងថា កម្ពុជាទទួលបានជំនួយ ឬកម្ចីសម្បទានពីចិន ដើម្បីបម្រុងទុកសម្រាប់គម្រោងទាំងអស់ខណៈដែលកម្ពុជាសម្រេចដាក់បញ្ចូលយុទ្ធសាស្ត្របញ្ចកោណ ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រទេសចិនបានប្តេជ្ញាជំរុញអ្នកវិនិយោគ ភ្ញៀវទេសចរ មកទស្សនាកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិនកាលពីខែមុនសម្តេចហ៊ុនសែនបានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយលោក Xi Jinping ប្រធានាធិបតីចិន លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន៕Khme Times

Footer Content