សម្តេចនាយករដ្ឋមន្ត្រីប្រាប់ក្រសួងសាធារណការធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវដែកដែលមានស្រាប់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីម្សិលមិញ បានណែនាំក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រុមហ៊ុន Royal Railwayធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវដែកដែលមានស្រាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន។សម្តេចបានលើកឡើងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនថា “ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវតែសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យបន្ថែមលើការអភិវឌ្ឍន៍ការសាងសង់និងការតភ្ជាប់បណ្តាញផ្លូវដែកសម្រាប់ដឹកជញ្ជូនទំនិញផ្សេងៗក្នុងប្រទេសកម្ពុជានិងសម្រាប់តភ្ជាប់ទៅក្រៅប្រទេស។សម្តេចបានបន្ថែមថា«ការដឹកជញ្ជូនតាមផ្លូវដែកនឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនទំនិញធុនធ្ងន់នៅកម្ពុជា»។សម្តេចបានណែនាំឲ្យក្រសួងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ថៃឆ្នាំ២០១៩ស្តីពីការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើង អន្តរជាតិថ្មីនៅតំបន់ស្ទឹងបត់ជំនួសឲ្យយស្ថានីយប៉ោយប៉ែត។

សម្តេចក៏បានគូសបញ្ជាក់ពីអាទិភាពក្នុងការអភិវឌ្ឍន៍និងជួសជុលបណ្តាញផ្លូវដែកដែលមានស្រាប់។សម្តេចបានបន្តថា«កម្ពុជាមិនមានតម្រូវការវិនិយោគសាងសង់រថភ្លើងល្បឿនលឿនដែលចំណាយថវិការាប់ពាន់លានដុល្លារនោះទេដោយគ្រាន់តែកែសម្រួលអ្វីដែលមានស្រាប់។កម្ពុជាមានផ្លូវដែកពីរខ្សែ ដែលបានចាប់ផ្តើមក្នុងសម័យអាណានិគមបារាំង។ ផ្លូវដែកត្រូវបានជួសជុល មុនពេលដំណើរការឡើងវិញក្នុងឆ្នាំ២០១០ ហើយបច្ចុប្បនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railway។ផ្លូវដែកភាគខាងជើងមានប្រវែង៣៨៦ គីឡូម៉ែត្រពីភ្នំពេញទៅប៉ោយប៉ែត ហើយបានដំណើរការចន្លោះឆ្នាំ១៩២៩ ដល់១៩៤២។ផ្លូវដែកភាគខាងត្បូងត្រូវបានសាងសង់នៅចន្លោះឆ្នាំ១៩៦០ដល់១៩៦៩និងមានប្រវែង២៦៤គីឡូម៉ែត្រ។របាយការណ៍របស់ក្រសួងបានបង្ហាញថា ការដឹកជញ្ជូនទំនិញតាមខ្សែរថភ្លើងទាំងពីរខ្សែ (ភ្នំពេញ-ប៉ោយប៉ែត) និង (ភ្នំពេញ-ព្រះសីហនុ) សម្រេចបាន ១,១៦លានតោន កើនឡើង ៨,២៩ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
របាយការណ៍បានបន្តថាការធ្វើដំណើរតាមរថភ្លើងបានឃើញថាមានការថយចុះអ្នកដំណើរ១៦,៩៨ភាគរយមកត្រឹម១០៤.១០០នាក់ពីអ្នកដំណើរ១២៥.៤០០នាក់ក្នុងឆ្នាំ២០២៣។ក្រុមហ៊ុនបានទិញក្បាលរថភ្លើង DMU ដឹកអ្នកដំណើរចំនួន១១គ្រឿងពីប្រទេសជប៉ុននិងទូរថភ្លើងថ្មីចំនួន២២១គ្រឿងពីប្រទេសចិនដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែកប្រកបដោយប្រសិទ្ធភាពនិងអាចទុកចិត្តបាននៅទូទាំងប្រទេសកម្ពុជា។ក្រុមហ៊ុនបានបន្ថែមថានេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជាជាមួយនឹងការពង្រីកជាយុទ្ធសាស្រ្តក្នុងគោលបំណងពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពបន្ថែមទៀតដោយពង្រឹងជំហររបស់ខ្លួនជាតួអង្គសំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា៕Khmer Times
