គួរឲ្យសង្វេគណាស់!មនុស្ស៤នាក់ស្លាប់និង៥នាក់រងរបួសពេលបជ្រៀតគ្នាយកអាំងប៉ាវនៅផ្ទះលោកសុខ គង់
ប្រជាពលរដ្ឋជាច្រើនបានប្រមូលផ្ដុំគ្នាប្រជៀតចូលនៅមុខភូមិគ្រឹះអ្នកជំនួញដ៏ល្បីរបស់កម្ពុជាគឺលោក សុខ គង់ដើម្បីទទួលអាំងប៉ាវនៅព្រឹកថ្ងៃទី ២៣ខែមករាឆ្នាំ២០២៥។នេះបើតាមចេញផ្សាយkhmertimes។ហេតុការណ៍នេះបានបណ្ដាលឱ្យមានការសន្លប់ជាបន្តបន្ទាប់ដោយសារខ្យល់គ ដោយមានមនុស្ស៤នាក់ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យនិងមនុស្ស៥ នាក់ទៀតកំពុងសម្រាកព្យាបាល។ទីតាំងភូមិគ្រឹះដែលមានហេតុការណ៍នេះស្ថិតនៅលើបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ។បន្ទាប់ពីមានហេតុការណ៍ដ៏អាក្រក់នេះបានឃើញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញដឹកនាំកម្លាំងសមត្ថកិច្ចនិងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីអន្តរាគមន៍ជួយដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងសម្រួលចរាចរណ៍ដើម្បីបំបែកការប្រជ្រៀតគ្នានេះ ៕https://www.khmertimeskh.com/

រូបភាពkhmertimes
