Daily News Sharing

២០២៤៖​កម្ពុជារកចំណូល​បានប្រ​មាណ​១៨​លានដុល្លារពីការល​ក់ផ្លាក​លេខ​ពិសេស

16

ក្រសួងសាធារណការនិងដឹកជញ្ជូននៅក្នុងឆ្នាំ២០២៤អាចលក់ផ្លាកលេខពិសេសនិងលេខពិសេសផ្ទាល់ខ្លួនបានប្រមាណជាង៣ម៉ឺន៣រយលេខដោយទទួលចំណូលបានប្រមាណ១៨លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានប្រកាសឱ្យដឹងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នាថ្ងៃទី២២មករា ឆ្នាំ២០២៥។

Middle Content

រូបភាពAKP

របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កម្ពុជារកចំណូលបានប្រមាណ ១៨លានដុល្លារពីការលក់ផ្លាកលេខពិសេសនិងលេខពិសេសផ្ទាល់ខ្លួនចំនួន ៣០៣៧១លេខឲ្យពលរដ្ឋ។តាមរបាយការណ៍ដដែល ចំណូលបានពីការធ្វើផ្លាកលេខពិសេសក្នុងឆ្នាំ២០២៤មានការកើនឡើងចំនួន ១២.៥% បើធៀបនឹងឆ្នាំ ២០២៣។ក្រៅពីការលក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន មានយានយន្តសរុបចំនួន ៤១ម៉ឺន ៣ពាន់ ៦៧គ្រឿងត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០២៤ក្នុងនោះមានយានយន្តអគ្គិសនីជាង ២ ២០០គ្រឿង។តាមរបាយការណ៍ឆ្នាំ ២០២៤ ដដែល ក្រសួងសាធារណការ និងដឹកជញ្ជូនរកបានចំណូលចូលរដ្ឋសរុបជាង ២៧ពាន់លានរៀល ពោលថយចុះជាង ១៩ពាន់លានរៀល បើធៀបនឹងឆ្នាំ២០២៣។ទន្ទឹមនឹងការបង្ហាញតួលេខស្តីពីការលក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនឲ្យពលរដ្ឋ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនឆ្នាំ ២០២៤ ក៏បានឲ្យដឹងពីការអនុវត្តបាននូវគម្រោងស្ថាបនា ជួសជុល និងថែទាំផ្លូវថ្នល់ចំនួន ១៧០គម្រោងដែលមានតម្លៃកិច្ចសន្យាសរុបជាង ៤៨ម៉ឺនលានរៀល (៤៨៧៩៣៣លានរៀល) និងការងារជួសជុលថែទាំផ្លូវថ្នល់ជាប្រចាំដោយមន្ទីរសាធារណការរាជធានីខេត្ត និងអង្គភាពក្រោមឱវាទមានទឹកប្រាក់ជាង ១៤ម៉ឺន ពានលានរៀល (១៤៦១៨៧ លានរៀល) ។ល។ជាទិសដៅបន្ទាប់សម្រាប់ពេលខាងមុខ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ខ្លួនបាន និងកំពុងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការអាទិភាពរបស់ក្រសួង និងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយគ្រប់អង្គភាពនានា៕RFI

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş