សពលោកLi Keqiangនឹងត្រូវបូជានៅទីក្រុងប៉េកាំង
ប្រទេសចិននឹងបូជាសពអតីតនាយករដ្ឋមន្ត្រីLi Keqiang នៅទីក្រុងប៉េកាំងនៅថ្ងៃទី២ខែវិច្ឆិកាហើយនឹងដាក់ទង់ជាតិនៅការិយាល័យទូទាំងប្រទេសនៅថ្ងៃនេះ។Xinhuaនៅថ្ងៃទី ៣១ ខែតុលា បានរាយការណ៍ថាសាកសពរបស់អតីតនាយករដ្ឋមន្ត្រីចិន លោកLi Keqiangត្រូវបានផ្ទេរពីទីក្រុងសៀងហៃទៅកាន់ទីក្រុងប៉េកាំង តាមជើងហោះហើរពិសេសនៅថ្ងៃមរណភាពរបស់លោក។ លោក Li Keqiang បានទទួលមរណភាពកាលពីថ្ងៃទី ២៧ ខែតុលា ដោយរោគគាំងបេះដូងនៅទីក្រុងសៀងហៃក្នុងជន្មាយុ៦៨ឆ្នាំ។

សពលោក Li Keqiang នឹងត្រូវបូជានៅក្រុងប៉េកាំងនៅថ្ងៃទី២ វិច្ឆិកា។ នៅថ្ងៃនេះ ចិននឹងបង្ហោះទង់ជាតិនៅពាក់កណ្តាលដើមដើម្បីរំលឹកដល់អតីតនាយករដ្ឋមន្ត្រីនៅទីលាន Tiananmen មហាសាលប្រជាជន ក្រសួងការបរទេសក៏ដូចជាទីស្នាក់ការរដ្ឋាភិបាលក្នុងតំបន់ និងភ្នាក់ងារតំណាងការទូត។យោងតាម SCMP បានឱ្យដឹងថាពិធីកាន់ទុក្ខរបស់លោក Li Keqiang គឺស្រដៀងទៅនឹងអតីតនាយករដ្ឋមន្ត្រីចិន Li Peng ដែលបានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំក្នុងឆ្នាំ២០១៩ ។
Xinhuaកាលពីសប្តាហ៍មុនបានសរសេរថា ការស្លាប់របស់លោក Li Keqiang គឺជាការបាត់បង់ដ៏ធំសម្រាប់ប្រទេសចិន ហើយបានអំពាវនាវឱ្យប្រជាជន”ប្រែក្លាយការឈឺចាប់ទៅជាកម្លាំង” និងយកតម្រាប់តាមគុណសម្បត្តិរបស់លោក។លោក Li Keqiang បានទទួលមរណភាពជាង៧ខែបន្ទាប់ពីបានចូលនិវត្តន៍ពីតំណែងជានាយករដ្ឋមន្ត្រីចិន។លោកបានបន្សល់ទុកនូវភាពក្លាហានជាច្រើនក្នុងអំឡុងពេល២អាណត្តិរបស់លោកជានាយករដ្ឋមន្ត្រីចាប់ពីខែមីនា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០២៣ដោយបានខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់និងដឹកនាំសេដ្ឋកិច្ចធំទី២របស់ពិភពលោកឆ្លងកាត់គ្រាលំបាកនៅពេលដែលបំណុលសាធារណៈកើនឡើង ភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និង Covid។ អតីតនាយករដ្ឋមន្ត្រី Li Keqiang ក៏បន្តជំរុញសេដ្ឋកិច្ចឯកជន ការវិនិយោគបរទេសនិងសម្រួលនីតិវិធីរដ្ឋបាល៕ប្រភពReuters/SCMP
