សម្តេចធិបតី៖បញ្ហាសន្តិសុខស្បៀងរាជរដ្ឋាភិបាលទទួលខុសត្រូវ
ថ្លែងនាឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថាបញ្ហាសន្តិសុខស្បៀងរាជរដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរយកចិត្តទុកដាក់លើពីរមុខព្រួញ អ្នកដាំដុះ អ្នកផលិត និងអ្នកប្រើប្រាស់។សម្តេចធិបតីមានប្រសាសន៍ថា«ការកង្វល់របស់គាត់ (កសិករ) គឺជាភាពត្រឹមត្រូវ។ប៉ុន្ដែវាងុំ អ្នកដែលនៅរាប់ពាន់គីឡូ នៅក្រៅប្រទេសណុង អង្គួយចាក់ទឹក ចាក់ប្រេងដុតរាល់ថ្ងៃ ហើយសួរថា អ្នកណុងរស់នៅស្រុកក្រៅ ដែលទៅសុំទីផ្សារកសិផល អត់ទេ មានតែដើរជួបសភាអាមេរិកឱ្យកាត់ការនាំចេញពីស្រុកខ្មែរ»។ទាក់ទងទៅនឹងដំណាំកសិផលមួយចំនួន សម្តេចធិបតី បានថ្លែងប្រាប់ប្រជាពលរដ្ឋ ថា ទោះបី សម្ដេច មិនឆ្លើយតប នូវការវាយប្រហារពីខាងក្រៅ ។ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នជំនាញ គឺមិនបាននៅស្ងៀមឡើយ ហើយក្នុងវិស័យកសិករ គឺជាវិស័យអាទិភាព សំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ។

សម្តេចបន្ដថា ដរាបណា មនុស្ស នៅតែហូបបាយ ឬសាច់ កសិកម្ម នៅតែជាកត្តាសំខាន់។សម្ដេចថារឿងសន្ដិស្បៀងនេះគឺជាអាទិភាពធំណាស់ ខណៈប្រទេសច្រើនណាស់ ខ្វល់ខ្វែយបញ្ហាសន្ដិសុខស្បៀងនេះ ព្រោះថា «រឿងនេះ រឿងមនុស្សហូប»។ សម្ដេចថា «អត់ទូរស័ព្ទ មនុស្សមិនស្លាប់ឡើយ។ប៉ុន្ដែមនុស្សអត់មានចំណីអាហារ គឺស្លាប់ហើយ»។សម្តេចធិបតី បន្ថែមទៀតថា ចំពោះបញ្ហាសន្តិសុខស្បៀង រាជរដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយបញ្ហាពីរ គឺជាមួយអ្នកលក់ និងអ្នកទិញដោយត្រូវធានាតម្លៃល្អសម្រាប់អ្នកលក់និងធានាមិនឱ្យតម្លៃលក់ឡើងថ្លៃពេកប៉ះពាល់ដល់អ្នកទិញ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា«រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់បញ្ហាសន្ដិសុខស្បៀង រឿងវិស័យកសិកម្មនេះ ហើយយើងនិយាយសន្ដិសុខស្បៀង រដ្ឋាភិបាលត្រូវទទួលខុសរឿងពីរ អ្នកផលិត អ្នកដាំដុះ និងអ្នកប្រើប្រាស់ រដ្ឋាភិបាល ទទួលខុសត្រូវពីរហ្នឹង!»៕AKP
