Daily News Sharing

ប្រធានាធិប​តីYoon Suk-yeolអំពា​វនាវ​ឱ្យ​អ្នក​គាំទ្រ​រ​ក្សា​ភាព​ស្ងប់​ស្ងាត់​ដោយ​ហា​ម​មិន​ឱ្យ​ជួប​ភ​រិយា

53

ប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk-yeol បានអំពាវនាវឱ្យអ្នកគាំទ្របញ្ចេញទស្សនៈរបស់ពួកគេដោយសន្តិវិធី ខណៈពេលដែលស្នើឱ្យប៉ូលីសមានការយោគយល់ជាមួយប្រជាជន។
យោងតាម​​Yonhapកាលពីថ្ងៃទី១៩ខែមករា ក្រុមមេធាវីរបស់លោក Yoon Suk-yeol បានផ្ញើសារដែលសរសេរដោយប្រធានាធិបតីកូរ៉េខាងត្បូងនៅឯមន្ទីរឃុំឃាំងទៅកាន់អ្នកគាំទ្ររបស់លោក។”លោកប្រធានាធិបតី Yoon មានការតក់ស្លុតនិងខកចិត្តចំពោះអំពើហិង្សាដែលបានកើតឡើងនៅតុលាការក្រុងSeoulWestern។លោកYoonសង្ឃឹមថាអ្នករាល់គ្នានឹងបង្ហាញទស្សនៈរបស់ពួកគេដោយសន្តិវិធីហើយស្នើឱ្យកម្លាំងប៉ូលីសជៀសវាងការប្រើកម្លាំង” “យើងមានការអត់ឱនចំពោះរឿងនេះមេធាវីរបស់លោក Yoon បាននិយាយ។កាលពីចុងសប្តាហ៍កន្លងទៅនេះប៉ូលីសកូរ៉េខាងត្បូងបានចាប់ខ្លួនបាតុករសរុបចំនួន៨៦នាក់ដែលបានទម្លាយចូលទៅក្នុងបរិវេណតុលាការដើម្បីបង្កការខូចខាត។

Middle Content

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងជំទាវទីមួយ Kim Keon-hee ។ រូបថត៖Yonhap
អ្នកដែលត្រូវបានចាប់ខ្លួនគឺជាផ្នែកមួយនៃអ្នកគាំទ្រប្រមាណ៤៤,០០០នាក់របស់លោកYoonដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការកាលពីថ្ងៃទី១៨ខែមករាខណៈដែលប្រធានាធិបតីបានចូលរួមសវនាការស្តីពីការបន្តការឃុំខ្លួនរបស់លោក។ពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះ ការិយាល័យស៊ើបអង្កេតអំពើពុករលួយនៃមន្ត្រីជាន់ខ្ពស់(CIO) នៃប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៩ខែមករា បានហាមឃាត់លោក Yoon ពីការទាក់ទងនរណាម្នាក់លើកលែងតែក្រុមអ្នកច្បាប់។
នៅក្រោមការសម្រេចចិត្ត ជំទាវទីមួយ Kim Keon-hee នឹងមិនត្រូវបានអនុញ្ញាតឱ្យទៅសួរសុខទុក្ខប្តីរបស់លោកស្រីនៅកន្លែងឃុំឃាំងសេអ៊ូលនោះទេ។ បម្រាម​នេះ​ត្រូវ​បាន​ចេញ​ជា​ការ​ប្រុង​ប្រយ័ត្ន​មួយ​ប្រឆាំង​នឹង”ហានិភ័យ​នៃ​ការ​បំផ្លាញ​ភស្តុតាង”។ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា លោកស្រី Kimនៅតែស្នាក់នៅផ្ទះរបស់លោកស្រីក្នុងទីក្រុងសេអ៊ូលចាប់តាំងពីការចាប់ខ្លួនរបស់លោក Yoon ។ បុគ្គលិកការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហើបថា លោកស្រី Kimជារឿយៗឈប់ទទួលទានអាហារហើយ”មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ដែលជំនួយការជាច្រើនមានអារម្មណ៍ព្រួយបារម្ភ”។
នៅ​ព្រឹក​ថ្ងៃ​ទី​២០ មករា ក្រុម​មេធាវី​របស់​លោក Yoonក៏​បាន​បញ្ជាក់​ដែរ​ថា កូន​ក្តី​របស់​ពួក​គេ​នឹង​មិន​ចូល​រួម​​សួរ​ចម្លើយ CIO បន្ទាប់​ទៀត​ទេ៕

Footer Content