តើMessiមានទ្រព្យសម្បត្តិប៉ុន្មាន?
LionelMessiបានវ៉ាដាច់Haalandដើម្បីក្លាយជាម្ចាស់ពានរង្វាន់បាល់មាសឆ្នាំ២០២៣ ។មិនត្រឹមតែកីឡាករអាហ្សង់ទីនមានប្រាក់ចំណូល”ច្រើន” ប៉ុណ្ណោះទេលោកក៏ជាម្ចាស់រថយន្តទំនើបនិងអចលនទ្រព្យជាច្រើនផងដែរ។
យោងតាមទស្សនាវដ្ដី Forbes Messi មានចំណូលខ្ពស់នៅលើទីលាន ហើយតែងតែជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។ កាលពីមុននៅ Paris Saint-Germain (PSG) Lionel Messi រកបាន៣៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។លើសពីនេះ Messi ក៏ទទួលបានប្រាក់ចំណូលខ្ពស់ពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកធំៗជាច្រើនដូចជា Adidas, Budweiser និង PepsiCo ជាដើម។
យោងតាមគេហទំព័រ Celebrity Net Worth ទ្រព្យសម្បត្តិដ៏ធំរបស់ Messi អាចឡើងដល់៦០០លានដុល្លារ។ យោងតាមទស្សនាវដ្ដី Forbes Messi រកបាន១.១៥ពាន់លានដុល្លារអាមេរិកក្នុងអាជីពរបស់លោកទាំងក្នុង និងក្រៅទីលាន។

មិនត្រឹមតែប៉ុណ្ណោះ Messi ក៏ជាម្ចាស់រថយន្តទំនើបៗជាច្រើនផងដែរ។ យោងតាម Football Lovers ការប្រមូលរថយន្តរបស់ Messi រួមមាន Ferrari F430 Spider, Mercedes-Benz SLS AMG, Maserati GranTurismo MC Stradale Mini Cooper និង 3 Audis ។
អ្នកលេងកីឡានេះក៏មានវីឡាប្រណីតជាបន្តបន្ទាប់ដែរ។ វីឡាថ្លៃបំផុតរបស់ Messi ដែលមានតម្លៃ ៧ លានដុល្លារ ស្ថិតនៅជាយក្រុង Barcelona (ប្រទេសអេស្ប៉ាញ)។ យោងតាម Architectural Digest វីឡានេះមានអាងហែលទឹក កន្លែងហាត់ប្រាណក្នុងផ្ទះ បន្ទប់ល្ខោន ស្ប៉ា ទីលានបាល់ទាត់…។យោងតាមគេហទំព័រ The Real Deal Messi កាន់កាប់ផ្ទះវីឡានៅស្រុកកំណើតរបស់លោក Rosario (អាហ្សង់ទីន) និង១ជាន់នៃផ្ទះល្វែងប្រណីតនៅ Saint Isles Beach រដ្ឋ Florida (សហរដ្ឋអាមេរិក) ក្នុងតម្លៃ៧.៣លានដុល្លារ។ យោងតាមសារព័ត៌មាន Marcaបានឱ្យដឹងថាMessiបានវិនិយោគនៅក្នុងបណ្តាញសណ្ឋាគារប្រណីតលំដាប់ពិភពលោកMiMHotels។Messiក៏តែងតែប្រើប្រាស់យន្តហោះឯកជន ដើម្បីធ្វើដំណើរជុំវិញពិភពលោកផងដែរ។ យោងតាម SCMP យន្តហោះ Gulfstream V ឆ្នាំ ២០០៤របស់ Messi មានផ្ទះបាយ បន្ទប់ទឹក និងអាចផ្ទុកអ្នកដំណើរបានរហូតដល់១៦នាក់។
មិនត្រឹមតែប៉ុណ្ណោះ Messi ក៏មានការចាប់អារម្មណ៍ខ្លាំងចំពោះការងារសប្បុរសធម៌។ ក្នុងឆ្នាំ២០០៧លោកបានសហការជាមួយ Unicef ដើម្បីបង្កើតមូលនិធិ Leo Messi ដើម្បីជួយកុមារដែលងាយរងគ្រោះនៅជុំវិញពិភពលោក។
យោងតាមអង្គការ Unicef ក្នុងឆ្នាំ២០១៧ Messi បានបរិច្ចាគប្រាក់មួយចំនួនធំដើម្បីជួយមូលនិធិសាងសង់ថ្នាក់រៀនសម្រាប់កុមារចំនួន១,៦០០នាក់ដែលកំព្រាដោយសង្រ្គាមនៅក្នុងប្រទេសស៊ីរី។ ក្នុងឆ្នាំ ២០១៩មូលនិធិបានបរិច្ចាគ $២១៨,០០០ដើម្បីផ្តល់អាហារ និងទឹកដល់ប្រជាជននៅប្រទេសកេនយ៉ា៕
