Daily News Sharing

ជំនួប​សម្ដេចហ៊ុន សែននិងប្រធា​នរដ្ឋសភានៃប្រទេស​ម៉ាឡេស៊ី

10

នាព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២៥សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានសម្តែងនូវការចូលរួមអបអរសាទរដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦និង៤៧និងបានថ្លែងអំណរគុណដល់ លោក Dato Seri Anwar bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលបានតែងតាំងសម្តេចតេជោជាទីប្រឹក្សាលើកិច្ចការអាស៊ានហើយនេះគឺកិត្តិយសដ៏ធំធេងសម្រាប់សម្តេច។នេះបើតាមការឱ្យដឹងបន្ទាប់ពីជំនួបរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ លោកTan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅវិមានព្រឹទ្ធសភា ក្នុងខណៈដែលឯកឧត្ដម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់លោក Tan Sri Dato JoharibinAbdulនិងគណៈប្រតិភូនិងសម្ដែងនូវក្តីរីករាយដែលជួបមិត្តចាស់សាជាថ្មី បន្ទាប់ពីជំនួបកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា ការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចមានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ គឺជាការប្តូរនឹងសន្តិភាពរយៈពេលវែងនិងចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅ ដែលកើតមានឡើងនូវចលាចលនៅពេលផ្លាស់ប្តូរអ្នកដឹកនាំ។

Middle Content


លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានសម្តែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណ សម្តេចតេជោ ដែលបានទទួលជួបឯកឧត្តម និងគណៈប្រតិភូ ឯកឧត្តម បានលើកឡើងថា នេះគឺជាជំនួបដែលលោក រំពឹងយូរហើយ សម្តេចតេជោ គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម។ លោកបានលើកឡើងថា សម្តេចតេជោបានបូជា លះបង់យ៉ាងធំធេង និងជាមគ្គុទ្ទេសក៍ឆ្នើម ក្នុងបុព្វហេតុបង្រួបបង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយ នាំមកនូវសុខសន្តិភាពស្ថិរភាពនិងការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។ប្រធានរដ្ឋសភាម៉ាឡេស៊ីបន្ដថា បើធៀបនឹងឆ្នាំ២០០០ ដែលលោកបានមកកម្ពុជាលោកប្រធានរដ្ឋសភាបានសម្តែងនូវភាពស្ងប់ស្ងែងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាដែលសមិទ្ធផលទាំងនេះមិនអាចកើតមានឡើយ ប្រសិនបើគ្មានគំនិតផ្តួចផ្តើម និងមគ្គទ្ទេសក៍ដ៏ឆ្លើមរបស់សម្តេចតេជោ។លោកចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយធ្វើការសិក្សានិងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេចតេជោដែលជាថ្នាក់ដឹកនាំគំរូនិងគួរឱ្យគោរពនៅអាស៊ីអាគ្នេយ៍។ជាមួយគ្នានេះដែរលោកប្រធានរដ្ឋសភាក៏បានសម្តែងនូវការអបអរសាទរចំពោះការផ្លាស់ប្តូរអ្នកបន្តវេននៅកម្ពុជាប្រកបដោយជោគជ័យ​។
តាមរយៈជំនួបកាលពីឆ្នាំមុនលោកក៏បានវាយតម្លៃខ្ពស់ចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីថាជាប្រមុខថ្នាក់ដឹកនាំអាស៊ានវ័យក្មេងប្រកបដោយភាពរស់រវើក សមត្ថភាព ចក្ខុវិស័យ និងថាមពល។ លោកបានគូសបញ្ជាក់ផងដែរថា ក្នុងនាមប្រធានអាស៊ាន ម៉ាឡេស៊ី ចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានានៅក្នុងវិស័យពាណិជ្ជកម្មវិនិយោគនិងធនាគារ … ជាពិសេស ការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ។ក៏ប៉ុន្តែ ការផ្លាស់ប្តូរនិស្សិតផងដែរតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ាឡេស៊ី។លោកប្រធានរដ្ឋសភាបានលើកឡើងបន្ថែមថា អាស៊ានគួរតែរីកចម្រើនជាមួយគ្នា ព្រោះអាស៊ាន មានទាំងប្រជាជន ថវិកា ទ្រព្យ និងការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាក្រុម (block) ប្រជាជាតិតែមួយនិងតម្រូវឱ្យយើងកសាងនូវទំនុកចិត្ត សាមគ្គីគ្នាធ្លុងមួយ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្នា ក្នុងនាមជាអ្នកជិតខាងល្អ។លោកប្រធានរដ្ឋសភាបានបន្តថា តាងនាមឱ្យរដ្ឋសភាម៉ាឡេស៊ីលោកទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភារាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោកប្រធានរដ្ឋសភាចំពោះការលើកឡើងអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ និងវឌ្ឍនភាពក្នុងអាស៊ាន ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់សម្តេច។សម្តេចតេជោ ក៏បានចែករំលែកពីការលំបាកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់ និងក្រោមការដឹកនាំរបស់សម្តេចកម្ពុជាអាចសម្រេចបាននូវការឯកភាពគ្នា សុខសន្តិភាព និងការអភិវឌ្ឍ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។សម្តេចតេជោក៏បានរម្លឹកអំពីទំនាក់ទំនងល្អរវាងសម្តេច និងលោក Dato Seri Anwar bin Ibrahim តាំងពីឆ្នាំ១៩៩៥។ នាឆ្នាំ២០២៣ លោក Dato Seri Anwar bin Ibrahim បានមកទស្សនកិច្ចផ្លូវការនៅកម្ពុជានិងបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើសុខុដុមនីយកម្មរវាងសាសនានៅកម្ពុជា។ សម្តេចតេជោមានសេចក្តីរីករាយដោយបានឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការកើនឡើង។ជាពិសេសការផ្លាស់ប្តូរយ៉ាងច្រើននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។នៅក្នុងក្របខ័ណ្ឌសភា សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកប្រធានរដ្ឋសភា ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦នៅឆ្នាំនេះនិងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកមហាសន្និបាតអាយប៉ានឹងសម្រេចបានជោគជ័យ។ ទន្ទឹមគ្នានេះ សម្តេចតេជោ មានក្តីរីករាយ និងសាទរចំពោះទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។ សម្តេចតេជោបានបន្ថែមថាប្រទេសយើងទាំងពីរគួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍…។សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថាជំងឺកូវីដបានជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ឱ្យមានការខិតជិតគ្នា ស្របនឹងសុភាសិត «ជួញជិតប្រសើរជាងជួញឆ្ងាយ»។សម្តេចតេជោបានបន្ថែមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)និងអាស៊ីប(RCEP)គឺជាសក្តានុពលនៃការអភិវឌ្ឍអាស៊ានឱ្យមានសមត្ថភាពខ្ពស់និងភាពរឹងមាំដោយអាស៊ានមិនគួរធ្វើជាស្មៅឱ្យដំរីជាន់នោះទេ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់នេះរីកចម្រើនបន្ថែមទៀត និងស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş