Daily News Sharing

ប្រធានា​​ធិប​តីកូរ៉េខាងត្បូងYoo​n Suk-yeolត្រូវបាន​​ចាប់ខ្លួន​ប៉ូលីសប៉ះទង្គិច​ជាមួយហ្វូងម​នុស្ស

49

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងបានឃុំខ្លួនប្រធានាធិបតីYoon Suk-yeolនៅគេហដ្ឋានរបស់លោកកាលពីថ្ងៃអង្គារ(១៥មករា)សម្រាប់ការសាកសួរជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីខែមុន។
ទីភ្នាក់ងារសារព័ត៌មានYonhapបានដកស្រង់សម្តីការិយាល័យស៊ើបអង្កេតអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់(CIO)នៃប្រទេសកូរ៉េខាងត្បូងថា ការចាប់ខ្លួនប្រធានាធិបតីYoon Suk-yeol ធ្វើឡើងនៅម៉ោង១០និង៣៣ នាទីព្រឹកថ្ងៃទី១៥ខែមករា។វីដេអូផ្សាយផ្ទាល់តាមទូរទស្សន៍បានបង្ហាញពីក្បួនមួយដែលគេជឿថាកំពុងដឹកលោកYoonចេញពីលំនៅដ្ឋានរបស់លោកនៅកណ្តាលទីក្រុងសេអ៊ូល ដើម្បីឆ្ពោះទៅកាន់ការិយាល័យ CIO នៅ Gwacheon ភាគខាងត្បូងនៃរដ្ឋធានី។មុននេះ នៅក្នុងសារបង្ហោះនៅលើ Facebook នៅម៉ោង១០ព្រឹក លោក Seok Dong-hyeon មេធាវីរបស់លោកYoonបានប្រកាសថាលោកប្រធានាធិបតីនឹងបង្ហាញខ្លួននៅចំពោះមុខ CIO នៅថ្ងៃនេះ ដើម្បីសាកសួរតាមការស្នើសុំ។ ចំណាត់ការនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប៉ូលីសនិងភ្នាក់ងារ CIO បានចូលទៅក្នុងវិមានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ក្នុងការប៉ុនប៉ងដើម្បីអនុវត្តដីកាចាប់ខ្លួនជាលើកទីពីរសម្រាប់លោកដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការដាក់ច្បាប់អាជ្ញាសឹករបស់លោកនៅថ្ងៃទី១២/៣/២០២៤។មេធាវី Seok បានបន្ថែមថា ប្រធាន Yoon នឹងធ្វើសេចក្តីថ្លែងការណ៍មួយមុនពេលលោកចាកចេញពីលំនៅដ្ឋានរបស់លោកដើម្បីបង្ហាញខ្លួននៅចំពោះមុខCIO ។

Middle Content

ក្បួន​ដែល​គេ​ជឿ​ថា​ដឹក​លោក​ប្រធានាធិបតី Yoon ចេញ​ពី​គេហដ្ឋាន​ទៅ​ទីស្នាក់ការ CIO នៅ​ថ្ងៃ​ទី ១៥ ខែ​មករា។ រូបថត៖Yonhap

យោងតាមសារព័ត៌មាន Korea Herald នៅម៉ោងប្រហែល៩ព្រឹក មួយម៉ោងមុនពេលមេធាវី Seok បានបង្ហោះសារនៅលើ Facebook មន្ត្រី CIOបានបង្ហាញប្រាប់អ្នកសារព័ត៌មានថាព្រះរាជអាជ្ញារបស់ទីភ្នាក់ងារនេះកំពុងសម្របសម្រួលការអនុវត្តដីកាចាប់ខ្លួនលោកYoon ហើយមិនពិចារណា។ ក្រៅពីអ្នកស៊ើបអង្កេតCIOប៉ូលីសក៏បានចូលរួមនៅក្នុងដំណើរការនេះផងដែរដោយមានការចល័តមនុស្សសរុបចំនួន៣,០០០នាក់។ភ្នាក់ងារមកពីសេវាសន្តិសុខប្រធានាធិបតី(PSS)ក្រុមសមាជិកសភាមកពីគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចមេធាវីនិងអ្នកគាំទ្រលោកប្រធានាធិបតី Yoon រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមាន ដែលបង្កឱ្យមានការលំបាកក្នុងការចាប់ខ្លួន។ប្រធានស្តីទីលោក Choi Sang-mok បាននិយាយថារដ្ឋាភិបាលនឹងទទួលខុសត្រូវចំពោះជនណាដែលបង្កឱ្យមានការប៉ះទង្គិចគ្នា ខណៈពេលដែលកំពុងអនុវត្តដីកាចាប់ខ្លួនលោកYoon ៕

Footer Content