ប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk-yeolទទួលបានការតម្លើងប្រាក់ខែបើទោះបីជាមានការចោទប្រកាន់ក៏ដោយ
ទោះបីជាត្រូវបានចោទប្រកាន់ក៏ដោយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol នឹងទទួលបានប្រាក់ខែចំនួន២៦២.៦លានវ៉ុននៅឆ្នាំ២០២៥ ដែលកើនឡើង៣%ពីឆ្នាំ២០២៤។យោងតាមកាសែត Korea Times កាលពីថ្ងៃទី១២ខែមករាក្រសួងធនធានមនុស្សកូរ៉េខាងត្បូងបានប្រកាសពីការកែសម្រួលប្រាក់ខែប្រចាំឆ្នាំរបស់ប្រធានាធិបតីYoon Suk-yeol ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ជាក់ស្តែង លោក Yoon នឹងទទួលបានប្រាក់បៀវត្សរ៍ប្រមាណ២៦២.៥លានវ៉ុនក្នុងឆ្នាំ២០២៥ ស្មើនឹង១៤.៥លានវ៉ុនក្នុងមួយខែកើនឡើង៣%បើធៀបនឹងឆ្នាំ២០១៥ជាមួយនឹងឆ្នាំ២០២៤។

ក្រសួងគ្រប់គ្រងបុគ្គលិកបានពន្យល់ថាទោះបីជាលោកត្រូវបានព្យួរពីមុខតំណែងនិងកំពុងរងការចោទប្រកាន់ក៏ដោយ ក៏លោក Yoonនៅតែមានសិទ្ធិទទួលបានប្រាក់ខែដែរព្រោះតុលាការធម្មនុញ្ញមិនទាន់ចេញសេចក្តីសម្រេចជាផ្លូវការនៅឡើយ។ការកាត់ក្តីអាចមានរយៈពេលរហូតដល់៦ខែ ហើយប្រសិនបើលោក Yoon ត្រូវបានចោទប្រកាន់ ឯកសិទ្ធិរបស់លោកនឹងត្រូវបានដកហូត។ច្បាប់របស់កូរ៉េខាងត្បូងបានចែងថា ប្រធានាធិបតីនឹងទទួលបានប្រាក់បៀវត្សរ៍ចំនួន៩៥% ពេញមួយជីវិតរបស់ពួកគេ បន្ទាប់ពីចាកចេញពីតំណែង។លើសពីនេះ ពួកគេក៏ត្រូវបានផ្តល់ឱ្យនូវសន្តិសុខ លេខាធិការនិងអ្នកបើកបរឯកជនផងដែរ ។ដូចលោក Yoon នាយករដ្ឋមន្ត្រី Han Duck-soo ដែលត្រូវបានព្យួរពីតំណែងបន្ទាប់ពីការបោះឆ្នោតចោទប្រកាន់សភានឹងនៅតែទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន២០៣.៥លានវ៉ុន។ ទន្ទឹមនឹងនេះ លោក Choi Sang-mok ប្រធានស្តីទី នឹងទទួលបានប្រាក់បៀវត្សរ៍ស្មើនឹងឧបនាយករដ្ឋមន្ត្រី ដែលមានចំនួន ១៥៤លានវ៉ុនក្នុងមួយឆ្នាំ។តុលាការធម្មនុញ្ញគ្រោងនឹងបើកសវនាការលើកដំបូងលើការចោទប្រកាន់របស់លោក Yoon នៅថ្ងៃទី១៤ខែមករា។ ទោះជាយ៉ាងណាក៏ដោយក្រុមមេធាវីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថាកូនក្តីរបស់ពួកគេនឹងមិនចូលរួមក្នុងការកាត់ក្តីនេះទេ៕
