ឯកឧត្តមភឺន ផល្លានិងលោកឌុំ រ៉ាវ៉ុនអញ្ជើញចូលរួមមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ទិវាជ័យជម្នះ៧មករា
ឯកឧត្តមភឺន ផល្លាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រមុខគណបក្សប្រជាជនកម្ពុជានិងលោកឌុំរ៉ាវ៉ុនបានអញ្ជើញចូលរួមក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ទិវាជ័យជម្នះ៧មករា( ៧មករា១៩៧៩-៧ មករា២០២៥)នៅបរិវេណកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

សូមជម្រាបជូនថា៧មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង៣លាននាក់ ។ក្នុងរបបដ៏ប្រល័យនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំងគ្មានថ្ងៃឈប់សម្រាកអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យគ្មានសាលារៀនគ្មានវត្តអារាមនិងគ្មានសិទ្ធិសេរីភាពទាំងអស់ ។ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញឡើងវិញប្រទេសជាតិទាំងមូលមានសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិស័យជារួមបើគ្មានថ្ងៃ៧មករាឆ្នាំ១៩៧៩ទេនោះយើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ។ស្មារតី៧មករាមានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនកម្ពុជា និងជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃឬបំផ្លាញបាននោះឡើយ។ជាមួយគ្នានេះ៧មករាជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំជំនាន់មុនក្នុងការតស៊ូរំដោះជាតិនិងសង្គ្រោះជីវិតប្រជាជននិងជាតិពីចំណុចសូន្យ។ អ្វីដែលពិសេសបន្ថែមទៀត៧មករាក្រោមស្មារតីបង្រួបបង្រួមជាតិសាមគ្គីជាតិនិងនាំសន្តិភាពពេញលេញជូនជាតិនិងប្រជាជនទើបអាចបង្កើតបាននយោបាយឈ្នះ-ឈ្នះ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាទនាំសន្តិភាពពេញលេញ ដែលយើងបាត់បង់ជាង៥០០ឆ្នាំមកហើយ។សន្តិភាព គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់យើងគ្រប់គ្នាសម្រាប់ការអភិវឌ្ឍ និងអ្វីៗទាំងអស់ដូចសព្វថ្ងៃ។សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានតស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលីនិងខិតខំយ៉ាងលំបាកបំផុតព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត៣ឆ្នាំ៨ខែ២០ថ្ងៃ។
៧មករាគឺជាថ្ងៃនៃការចងចាំនូវមហាវីរភាពដឹងគុណការតស៊ូរបស់យុវជនជំនាន់មុនបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន។ជាពិសេសបានឱ្យគេស្គាល់កម្ពុជាមិនត្រឹមតែជាវាលពិឃាមកស្គាល់កម្ពុជាជាកម្ពុជាដែលពោរពេញដោយសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា៕
