Daily News Sharing

សម្តេច​​ហ៊ុន​ សែ​នប្រារព្ធខួប៤៩​ឆ្នាំនៃ​អា​ពាហ៍ពិ​ពា​ហ៍ក្រោមរ​បប​អាវខ្មៅ

14

សម្តេចហ៊ុនសែនប្រធានព្រឹទ្ធសភាពីម្សិលមិញបានប្រារព្ធខួប៤៩ឆ្នាំនៃអាពាហ៍ពិពាហ៍របស់សម្តេចក្នុងរបបខ្មែរក្រហមគឺមិនបានរៀបការតាមបែបប្រពៃណីនិងគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ប៉ុលពត។

Middle Content

រូបភាពតំណាង។សហការី
សម្តេចបានលើកឡើងថាជីវិតប្តីប្រពន្ធរវាងសម្តេចនិងភរិយានៅក្នុងសម័យរបបប្រល័យពូជសាសន៍ប៉ុលពត គឺគ្មានឡើយសេចក្តីសុខ។ សម្តេចនិងភរិយាបានតស៊ូរួមគ្នាដើម្បីឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ។ប៉ុន្តែយ៉ាងណាអ្នកទាំងពីរមិនដែលបោះបង់គ្នាឡើយ។សម្តេចបានបង្ហោះវីដេអូពណ៌នាពីប្រវត្តិអាពាហ៍ពិពាហ៍របស់លោកនៅបណ្ដាញសង្គមនិងសរសេរថា៖«ថ្ងៃនេះជាខួប៤៩ឆ្នាំនៃថ្ងៃរៀបការរបស់ខ្ញុំនិងភរិយា (ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ដល់ថ្ងៃទី៥ ខែមករា ២០២៥)។ […]នៅឆ្នាំ២០២៦ខាងមុខនឹងឈានដល់ខួប៥០ឆ្នាំខ្ញុំនឹងខិតខំសរសេរបន្ថែមនូវជីវិតគ្រួសារពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៦បន្ថែមទៀត ដែលផ្តោតសំខាន់លើការកសាងគ្រួសារពិសេសលើការអប់រំកូនចៅ»។
អាពាហ៍ពិពាហ៍ក្រោមរបបអាវខ្មៅជាអាពាហ៍ពិពាហ៍ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណីគ្មានឡើយភ្លេងបាយខុនចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួមអបអរសាទរពីមិត្តភក្តិនោះឡើយ។ ឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅនិងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សីនៃអាពាហ៍ពិពាហ៍។រាត្រីទឹកឃ្មុំរវាងសម្តេចនិងភរិយាត្រូវអង្គការរៀបចំនៅលើផ្ទះមួយ។ផ្ទះផ្សំដំណេកដែលអង្គការបានរៀបចំនោះគឺមានពីរគូទាំងសម្តេចនិងភរិយា។ចំណងស្នេហ៍ក្នុងគ្រាប្រទេសមានសង្គ្រាមរវាងទាំងអ្នកពីរបានទទួលកូនប្រុសស្រីចំនួន៦នាក់ តែកូនប្រុសច្បងឈ្មោះហ៊ុន កម្សត់ បានបាត់បង់ជីវិតភ្លាមៗពេលចាកចេញពីផ្ទៃម្ដាយ។សម្តេចធ្លាប់បាននិយាយថាទោះចំណងអាពាហ៍ពិពាហ៍កើតឡើងក្នុងកាលៈទេសៈកម្សត់យ៉ាងណាក៏ដោយឱ្យតែចេះថែរក្សាចំណងអាពាហ៍ពិពាហ៍នោះនឹងស្ថិតស្ថេរនិងមានសុខសុភមង្គលជារៀងរហូត។លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាកត់សម្គាល់ថាអាពាហ៍ពិពាហ៍រវាងសម្តេចហ៊ុនសែននិងភរិយារបស់សម្តេចគឺជាស្នេហាដែលកើតចេញពីក្ដីស្រឡាញ់ពិតប្រាកដទោះបីជាស្នេហាស្ថិតក្នុងសម័យអន្ធិកាក៏មនុស្សមានក្ដីស្រឡាញ់ពិតប្រាកដដែរ។លោកបាននិយាយថា៖«គាត់បានរក្សាចំណងអាពាហ៍ពិពាហ៍របស់គាត់ក្នុងការតស៊ូ។សេចក្ដីស្រឡាញ់ទោះស្ថិតក្នុងភាពអស់សង្ឃឹមក្នុងអន្ធកាការគំរាមកំហែងក៏សេចក្ដីស្រឡាញ់នៅតែរឹងមាំដែរ។ខ្ញុំសូមកោតសរសើរចំពោះពួកគាត់ដែលបានរក្សាបេះដូងស្មោះដែលមិនអាចរសាត់ទៅតាមពេលវេលា ឬបាត់បង់ដោយសារសង្គ្រាម»។
លោកបន្ថែមថា៖«ជួនកាលពេលខ្លះយើងស្គាល់សេចក្ដីស្រឡាញ់ពិតប្រាកដក្នុងពេលយើងជួបការលំបាកវេទនា។ដូច្នេះសេចក្ដីស្រឡាញ់របស់គាត់ គឺបានជម្នះរាល់ឧបសគ្គ»។លោកបានពន្យល់ថាអាពាហ៍ពិពាហ៍ក្នុងសម័យរបបប្រល័យពូជសាសន៍ប៉ុលពតគឺមិនមែនជាអាពាហ៍ពិពាហ៍ស្របតាមប្រពៃណីរបស់ប្រជាជាតិខ្មែរឡើយ ព្រោះខ្មែរក្រហមបានបង្កើតវប្បធម៌ថ្មី។ ដូច្នេះអាពាហ៍ពិពាហ៍ដែលបង្កើតឡើងដោយអង្គការខ្មែរក្រហម គឺជាអាពាហ៍ពិពាហ៍ដែលខ្មែរក្រហមចាត់ទុកប្រជាជនខ្មែរជាឧបករណ៍សម្រាប់បម្រើដល់បដិវត្តន៍របស់ខ្លួន។គូស្រករខ្លះបានផ្សារភ្ជាប់ឡើងវិញក្រោយសម័យខ្មែរក្រហមផ្ដួលរំលំនិងគូស្រករខ្លះបានបែកបាក់គ្នារហូតដល់សព្វថ្ងៃដោយសារតែពួកគេរៀបចំអាពាហ៍ពិពាហ៍ដោយបង្ខំ។លោកជំរុញយុវជនខ្មែរជំនាន់ក្រោយគួរតែឈ្វេងយល់ពីការរៀបចំអាពាហ៍ពិពាហ៍ក្នុងសម័យខ្មែរក្រហម ព្រោះវាជាមេរៀនមួយដែរនៅក្នុងប្រវត្តិសាស្ត្រ ដែលផ្ដល់ខ្មែរក្រហមបានកាត់ផ្ដាច់អាពាហ៍ពិពាហ៍ចេញពីប្រពៃណីជាតិខ្មែរ។លោកបន្ថែមថា៖ «ទោះបីជាសព្វថ្ងៃយើងមានសិទ្ធិសេរីភាពពេញលេញ មានក្ដីស្រឡាញ់មុនអាពាហ៍ពិពាហ៍ក៏ដោយក៏យើងមិនត្រូវរំលងប្រពៃណីវប្បធម៌របស់យើងដែលជាឫសគល់មួយនៃអត្តសញ្ញាណជាតិនោះដែរ»៕Khmer Times

Footer Content