Daily News Sharing

ក្រសួងរៀបចំដែនដីនិងឯក​​ជនផ្នែកសំណង់​​​អចលនទ្រព្យពិភា​ក្សា​លើការផ្តល់ឥ​ណ​ទា​នដល់អ្នកអភិវឌ្ឍន៍​លំនៅដ្ឋាន

33

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងវិស័យឯកជនបានជួបពិភាក្សាគ្នាដើម្បីរិះរកវិធីសាស្រ្តលើការផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា។កិច្ចពិភាក្សាធ្វើឡើងក្រោមអធិបតីភាពលោកសាយ សំអាល់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់និងមានការចូលរួមពីថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន សមាគមអ្នកសាងសង់កម្ពុជាសមាគមអចល​នទ្រព្យ ធនាគារជាតិនៃកម្ពុជាសមាគមធនាគារជាដើម។

Middle Content

រូបភាពក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

កិច្ចប្រជុំនេះបានធ្វើកាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ក្នុងគោលបំណងពិភាក្សាដើម្បីពិភាក្សាលើចំណុចសំខាន់ចំនួន២ដូចជា៖ ទី១៖ស្វែងរកការសម្របសម្រួលនិងរៀបចំនីតិវិធីឯកភាព ក្នុងការផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋាននិងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបានដែលអត្រាការប្រាក់ថ្មីនេះនឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុបន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាពនិងងាយស្រួល។ទី២៖ស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុនិងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យ នូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅ។លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា មុននឹងដើរមកដល់ជំហាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុវត្តការងារចំនួន៦ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះហើយយើងអាចដោះស្រាយបញ្ហាដល់កម្រិតមួយដែលអាចនិយាយបានថា យើងបានបង្កើតបរិយាកាសគ្មានវិវាទនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ចំពោះការងារចុះបញ្ជីដីធ្លីមកដល់ពេលនេះបានចុះបញ្ជីដីចំនួន៣លាន៦សែនក្បាលដីនិងនៅសល់ប្រមាណមួយលានក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរ។ដោយឡែកចំពោះបញ្ហាជម្លោះដីធ្លីប្រមាណ២ម៉ឺនករណីតាមរយៈគណៈកម្មការសុរិយោដីនិងអាជ្ញាធរដោះស្រាយវិវាទដីធ្លីគឺបានដោះស្រាយវិវាទដីធ្លីអស់ជាច្រើនករណីដោយនៅសល់ត្រឹមក្រោម១ពាន់ករណីប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។ ចំពោះការផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋនិងវិស័យឯកជនគឺក្រសួងបានដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញដោយបានភ្ជាប់នៅ ២៥ រាជធានី-ខេត្តទូទាំងប្រទេស។រីឯនៅខេត្តសៀមរាប លោកបានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជននិងអាជ្ញាធរជាតិអប្សរា។ចំពោះបឹងទន្លេសាបគឺយើងត្រូវប្រកាន់យកគោលជំហរជាក់លាក់ ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាប ពីព្រោះបឹងទន្លេសាប និងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិ និងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកបញ្ហាបុរីមាន ១០៦ករណី យើងបានដោះស្រាយសម្របសម្រួលបាន៥៣ករណីហើយក្នុងពេលឆាប់ៗខាងមុខនេះនឹងអាចដោះស្រាយបានប្រមាណ៣០ករណីបន្ថែមទៀតស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។ទាក់ទិនទៅនឹងឧស្សាហកម្មប្រាក់កម្ចីលោករដ្ឋមន្ត្រី មានបំណងចង់ឱ្យក្លាយទៅជាឧស្សាហកម្មថេរមួយ បើទោះបីជាវាអាចឡើងចុះតាមការប្រកួតប្រជែងយ៉ាងណាក្តី ប៉ុន្តែនេះជាឧស្សាហកម្មមួយដែលបានបង្កើតការងារផ្ដល់ប្រាក់ចំណូលដល់ប្រជាជនកម្ពុជាក៏ដូចជាបុគ្គលិកធនាគារដូច្នេះការជួបប្រជុំគ្នានាពេលនេះក៏ដើម្បីរួមគ្នាគិតគូរសំដៅធានាឱ្យបានថាសេដ្ឋកិច្ចជាតិនឹងដើរទៅមុខប្រកបដោយនិរន្តរភាពផងដែរ។សូមជម្រាបជូនថាកិច្ចប្រជុំនេះមានការចូលរួមពី លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ាសមាជិក គណៈកម្មការប្រតិបត្តិនៃសមាគមអ្នកសាងសង់កម្ពុជា លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រធានសមាគមធនាគារកម្ពុជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងវិស័យឯកជន តំណាងបណ្តាស្ថាប័នធនាគារ និងស្ថាប័នពាក់ព័ន្ធ៕ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់/AKP

Footer Content