Daily News Sharing

នាយ​ករដ្ឋមន្ត្រីកម្ពុជា៖បើ​នៅ​អង្គុយសោកស្តាយ​តែ៥០០ឆ្នាំនិងបា​ន​ដើរក្រោ​យប្រទេ​សជិ​តខាង

21

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសAសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារនាព្រឹទី២៣ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថាបើនៅ​អង្គុយសោកស្តាយ តែ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រដែលបានបាត់បង់និងបានដើរក្រោយប្រទេសជិតខាងក៏ដោយតែត្រូវតែខំប្រឹងដើម្បីតាមឱ្យទាន់គេហើយនឹងវ៉ាគេនៅពេលអនាគត។សម្តេចធិបតីបានជំរុញឱ្យសិស្សានុសិស្សគ្រប់រូបដែលជាធនធានរបស់សង្គមជាតិត្រូវតែមានទស្សនវិជ្ជមានសម្រាប់ខ្លួនឯងនិងទស្សនវិជ្ជមានសម្រាប់ជាតិ បើទោះបីប្រទេសកម្ពុជាមិនមែនជាប្រទេសអ្នកមាន និងតែងតែជួបបញ្ហាតែត្រូវផ្តោតលើសក្ដានុពលដែលមានហើយត្រូវខិតខំជំរុញប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ក្នុងនោះសម្តេចធិបតីបានណែនាំ មិនត្រូវឱ្យនៅសោកស្តាយនូវអ្វីដែលបានបាត់បង់ក្នុងអតីតកាលដែលប្រវត្តិសាស្ត្រខ្មែរជាង៥០០ឆ្នាំបានកើតឡើងនោះទេពោលគ្មានប្រទេសណាដែលមិនធ្លាប់ជួបបញ្ហានោះទេនៅលើពិភពលោកនេះ ។សម្តេចហ៊ុន ម៉ាណែតមានប្រសាសន៍ថា”ដោយសារយើងទទួលស្គាល់នូវតថភាពសោកសៅរបស់យើងហើយយើងខំប្រឹងធ្វើយ៉ាងណាជាមូលដ្ឋានកាន់តែរឹងមាំ​។យើងដើរក្រោយប្រទេសជិតខាងតែយើងត្រូវតែខំប្រឹងដើម្បីឱ្យតាមទាន់គេ ហើយនឹងវ៉ាគេនៅខាងមុខ”។ស​ម្តេចធិបតីបានចាត់ទុកថា សិស្សានុសិស្សទាំងអស់មិនថាអ្នកជាប់និទ្ទេសAឬនិទ្ទេសផ្សេងៗ ឬមិនជាប់នោះទេសុទ្ធតែជាធនធានរបស់ជាតិនិងបានណែនាំឱ្យពង្រឹងខ្លួនឯងបន្ថែមពង្រឹងដល់គ្រួសារ។ជាពិសេសពង្រឹងដល់សង្គមជាតិ ។

Middle Content


សម្តេចធិបតីមានប្រសាសន៍បន្ថែមថា”មានតែកូនខ្មែរទាំងអស់គ្នា ទប់កុំឱ្យវាយគ្នា៥០០ឆ្នាំឡើងវិញកុំឱ្យរញ៉េរញ៉ៃឡើងវិញតែត្រូវធ្វើយ៉ាងណាឱ្យសុខដុមនីយកម្មហើយបង្កើនឱកាសកាន់តែច្រើនរួមគ្នាកសាងជាតិយើងទុកឱ្យជំនាន់កូនចៅល្អជាងយើង”។សូមជម្រាបជូនថាបេក្ខជនទាំងអស់ដែលបានប្រឡងជាប់ក្នុងសម័យប្រឡង៨តុលា ២០២៤ ចំនួន ១០៦.៣៥១នាក់ស្មើនឹង៧៩.០០ % នៃបេក្ខជនមកប្រឡងសរុប ដែលភាគរយបេក្ខជនប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ដែលមានត្រឹមតែ ៧២.៨៩%៕ប្រភពSTPM

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş