សម្តេចធិបតី៖អបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ក្រោមប្រធានបទ៖វិជ្ជាជីវៈសារព័ត៌មាននិងការបញ្ចេញមតិ
ការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាមានគោលបំណងផ្ដល់នូវឱកាសជួបជុំពិភាក្សាដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាននិពន្ធនាយក និងអ្នកសារព័ត៌មានធ្វើការផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមនិងរៀបចំយន្តការសម្រាប់អនុវត្ត ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីរក្សាសណ្ដាប់ធ្នាប់វិស័យព័ត៌មានសន្តិសុខព័ត៌មាននិងសេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕

