ជម្លោះប្រទេសអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់ចំណុចរបត់ការទូតដ៏តានតឹងមួយ បន្ទាប់ពីការប៉ុនប៉ងរបស់លោក Trump បានទទួលបរាជ័យក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំងយោធ ។
ប្រធានាធិបតី Trump បានសម្រេចផ្អាកបេសកកម្មជើងទឹក មានរយៈពេល ៣ ថ្ងៃ ក្នុងគោលបំណងការពារនាវាដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ បេសកកម្មនេះបានបរាជ័យក្នុងការស្តារចរាចរណ៍នាវា ហើយថែមទាំងបានបង្កឱ្យមានការវាយប្រហារដោយដ្រូន និងមីស៊ីលថ្មីៗពីសំណាក់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន បានថ្លែងថា ទីក្រុងតេអេរ៉ង់នឹងទទួលយកតែ “កិច្ចព្រមព្រៀងដែលមានយុត្តិធម៌ និងផលប្រយោជន៍ធំៗ ” ប៉ុណ្ណោះ។ សំណើបច្ចុប្បន្នរបស់អ៊ីរ៉ង់ ទាមទារឱ្យផ្អាកការពិភាក្សាលើបញ្ហានុយក្លេអ៊ែរ រហូតទាល់តែជម្លោះការដឹកជញ្ជូន និងសង្គ្រាមត្រូវបានដោះស្រាយទាំងស្រុង។ ច្រកសមុទ្រនេះនៅតែបន្តបិទចំពោះនាវាទាំងអស់ លើកលែងតែនាវារបស់អ៊ីរ៉ង់ ខណៈពេលដែលបេសកកម្មជើងទឹកអាមេរិកត្រូវបានផ្អាក ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកដើម្បីគ្រប់គ្រង់ស្ថានភាព ៕