រដ្ឋបាលលោក ត្រាំ កំពុងដាក់សម្ពាធលើទីក្រុងប៉េកាំង ដោយចោទប្រកាន់រដ្ឋាភិបាលចិនថា ធ្វើការយឺតយ៉ាវក្នុងកិច្ចខិតខំប្រឹងប្រែងទទួលយកពលរដ្ឋរបស់ខ្លួនស្នាក់នៅខុសច្បាប់នៅសហរដ្ឋអាមេរិក អោយត្រឡប់មកប្រទេសចិនវិញ ។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បានព្រមានថា វ៉ាស៊ីនតោនអាចនឹងបង្កើនប្រាក់តម្កល់ (Cash bonds) សម្រាប់ការសុំទិដ្ឋាការ (Visa) និងបដិសេធទិដ្ឋាការចូលសហរដ្ឋអាមេរិកបន្ថែមទៀត ប្រសិនបើ ចិនមិនបន្តកិច្ចសហប្រតិបត្តិការលើការបញ្ជូនត្រឡប់នេះទេទាន់ពេលវេលាទេ ។
ភាពតានតឹងនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី ១៤-១៥ ឧសភា ដែលនៅទីនោះ លោកត្រូវបានគេរំពឹងថានឹងលើកយកបញ្ហានេះមកជជែកជាមួយលោក ស៊ី ជិនពីង ស្របពេលដែលលោកកំពុងស្វែងរកការយោគយល់ផ្នែកពាណិជ្ជកម្មមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

បច្ចុប្បន្នមានជនជាតិចិនគ្មានច្បាប់អនុញ្ញាតជាង ១០០,០០០ នាក់ កំពុងស្នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលក្នុងនោះ ៣០,០០០ នាក់មានដីកាបង្គាប់ឱ្យបញ្ជូនចេញ ។ បើទោះបីជាចិនបានទទួលយកជនជាតិខ្លួនប្រហែល ៣,០០០ នាក់កាលពីដើមឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។
មន្ត្រីសហរដ្ឋអាមេរិកអះអាងថា ទីក្រុងប៉េកាំងមានចេតនាពន្យារពេលក្នុងការចេញឯកសារធ្វើដំណើរ ដើម្បីប្រើប្រាស់បញ្ហានេះជាឧបករណ៍ចរចាផ្នែកការទូត។
កន្លងមក ទីក្រុងប៉េកាំងបានព្យាយាមភ្ជាប់បញ្ហានៃការបញ្ជូនអ្នកអន្តោប្រវេសន៍ត្រឡប់ ទៅនឹងការធ្វើបត្យាប័ន “ជនភៀសខ្លួនសេដ្ឋកិច្ច ឬនយោបាយ” ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ទីក្រុងប៉េកាំង សូមប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ តែក៏បានបញ្ជាក់ថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណពលរដ្ឋគឺជាដំណើរការដែលត្រូវចំណាយពេលយូរ ៕
ប្រភព៖ Reuter