បច្ចុប្បន្នភាព និង ទិសដៅថាមពលស្អាតនៅកម្ពុជា

4

យោងតាមវីដេអូឃ្លីបលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ពីស្ថានភាព និងគោលដៅអភិវឌ្ឍន៍ថាមពលនៅកម្ពុជា ដូចខាងក្រោម៖
ស្ថានភាពបច្ចុប្បន្ន៖ ថាមពលកកើតឡើងវិញ (វារីអគ្គិសនី និងពន្លឺព្រះអាទិត្យ) មានចំណែកលើសពី ៦៣% នៃថាមពលអគ្គិសនីក្នុងស្រុកសរុប ដោយមានការបំពាក់ប្រព័ន្ធស្តុកថាមពលបន្ថែម ដើម្បីធានាស្ថិរភាព។
គោលដៅចុងឆ្នាំ២០២៦៖ ក្រុមហ៊ុនក្នុងស្រុកកំពុងជំរុញការផលិតថាមពលពន្លឺព្រះអាទិត្យឱ្យបានលើសពី ១,១០០ មេហ្គាវ៉ាត់ ក្នុងតំបន់តែមួយ និងរៀបចំប្រព័ន្ធស្តុកថាមពលកម្លាំង ៥០០ មេហ្គាវ៉ាត់។
គម្រោងសំខាន់ៗ៖
ខេត្តតាកែវ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានសម្រាប់ប្រព័ន្ធអាគុយស្តុកថាមពល (២៥០ មេហ្គាវ៉ាត់ / ៥០០ មេហ្គាវ៉ាត់ម៉ោង)។
តាតៃលើ៖ បានចាប់ផ្តើមសាងសង់គម្រោងវារីអគ្គិសនីបូមទឹកស្តុកទឹក កម្លាំង ១,០០០ មេហ្គាវ៉ាត់។
គោលដៅឆ្នាំ២០៣០៖ កម្ពុជារំពឹងថានឹងសម្រេចបានការប្រើប្រាស់ថាមពលកកើតឡើងវិញយ៉ាងតិច ៧០%
ការតភ្ជាប់តំបន់ (APG)៖ កម្ពុជាមិនត្រឹមតែជាអ្នកទទួលថាមពលប៉ុណ្ណោះទេ ប៉ុន្តែមានសមត្ថភាពនាំចេញថាមពលស្អាតទៅកាន់ប្រទេសជិតខាង និងផ្លាស់ប្តូរថាមពលទៅវិញទៅមក តាមរយៈប្រព័ន្ធបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។
លោកបានបន្ថែមថា នៅត្រឹមឆ្នាំ២០៣០ ការប្រើប្រាស់អគ្គិសនីសកលលោក ត្រូវបានព្យាករថានឹងកើនឡើងយ៉ាងតិច ២.៥ ដង ធៀបនឹងកំណើនតម្រូវការថាមពលសរុប ៕