ហាណូយ, ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ — ព្រះមហាក្សត្រថៃ ព្រះបាទ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) និងព្រះរាជិនី សុធិដា (Suthida) ត្រូវបានរៀបចំផែនការដើម្បីយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ដែលជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់ដោយព្រះមហាក្សត្រថៃ នៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងឌីប្រូម៉ាទិក (ការទូត) រវាងប្រទេសថៃ និងវៀតណាម។
ទស្សនកិច្ចនេះធ្វើឡើងចំពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងទូត (ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦) និងបន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីខែឧសភា ឆ្នាំ២០២៥។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ និងព្រះរាជិនី ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) និងលោកស្រីជាភរិយា។ ព្រះរាជទស្សនកិច្ចនេះ ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងពិធីប្រារព្ធខួបលើកទី៥០ និងជួយពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ ព្រះមហាក្សត្រ និងព្រះរាជិនី ថៃ គ្រោងនឹងដាក់កម្រងផ្កានៅវិមានយុទ្ធជនពលី Bac Son និងវិមានតម្កល់សពអតីតប្រធានាធិបតី ហូ ជីមិញ (Ho Chi Minh) មុនពេលយាងចូលរួមពិធីបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាជាមួយលោក តូ ឡឹម និងលោកស្រីជាភរិយា ។
ព្រះមហាក្សត្រ និងព្រះរាជិនី ក៏ត្រូវបានរៀបចំផែនការឱ្យរាជានុញ្ញាតដល់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហុង (Le Minh Hung) និងប្រធានរដ្ឋសភា លោក ត្រាន់ ថាញ់ម័ន (Tran Thanh Man) ចូលគាល់ផងដែរ។ លោក តូ ឡឹម និងលោកស្រីជាភរិយា នឹងរៀបចំលៀងសាយភោជន៍ផ្លូវរដ្ឋដើម្បីកិត្តិយសដល់ទ្រង់ទាំងពីរនៅព្រះរាជវាំង Tonkin ហើយបន្ទាប់មកនឹងយាងទៅទស្សនាប្រាសាទ Ngoc Son ដើម្បីទស្សនាការសម្តែងសិល្បៈវប្បធម៌។
នៅថ្ងៃចុងក្រោយ ព្រះមហាក្សត្រ និងព្រះរាជិនីថៃ នឹងយាងទៅទស្សនាវត្ត Quan Su ដែលជាទីស្នាក់ការកណ្តាលនៃក្រុមប្រឹក្សាប្រតិបត្តិសង្ឃសាសនាវៀតណាម ព្រមទាំងមជ្ឈមណ្ឌលវប្បធម៌ថៃ នៅសាកលវិទ្យាល័យហាណូយ ។
ទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងចំពេលដែលទំនាក់ទំនងទ្វេភាគីកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ វៀតណាម និងថៃ បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីខែឧសភា ឆ្នាំ២០២៥ និងបានចុះហត្ថលេខាលើកម្មវិធីសកម្មភាពសម្រាប់ការអនុវត្តដៃគូនេះ សម្រាប់ឆ្នាំ២០២៦–២០៣១ កាលពីខែឧសភា ឆ្នាំនេះ។
បច្ចុប្បន្ន ថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅក្នុងតំបន់អាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីបានសម្រេចដល់ ២២.១ ប៊ីលាន (ពាន់លាន) ដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ខណៈពាណិជ្ជកម្មក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ បានកើនឡើងលើសពី ១៥ ប៊ីលាន (ពាន់លាន) ដុល្លារអាមេរិក។ ប្រទេសថៃក៏មានទុនវិនិយោគជាង ១៥.៤ ប៊ីលាន (ពាន់លាន) ដុល្លារអាមេរិក លើគម្រោងសកម្មចំនួន ៨១៣ នៅក្នុងប្រទេសវៀតណាមផងដែរ។
ដូច្នេះ ព្រះរាជទស្សនកិច្ចនេះ ត្រូវបានរំពឹងថានឹងបន្ថែមតម្លៃនិមិត្តរូបដ៏សំខាន់ ដល់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងវៀតណាម និងថៃ ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរផងដែរ ៕