បច្ចុប្បន្ននេះក្រុមហ៊ុន Best Life Product កំពុងសហការយ៉ាងសកម្មជាមួយស្ថាប័នជំនាញក្នុងស្រុក និងភាគីចិន ដើម្បីរៀបចំនីតិវិធី បច្ចេកទេស និងស្តង់ដារតម្រូវផ្សេងៗ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីនាំចេញ ផលិតផលត្រចៀកកាំកម្ពុជាទៅប្រទេសចិនជាលើកដំបូង។ការនាំចេញផលិតផលសំបុកត្រចៀកកាំឬ មាស“ស” កម្ពុជាទៅកាន់ទីផ្សារប្រទេស ចិននេះ គឺ បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការ ពីអគ្គនាយកដ្ឋានគយចិនកាលពីថ្ងៃទី១៥កក្កដាឆ្នាំ២០២៦ដែលបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការពង្រឹងគុណភាព ស្តង់ដារអនាម័យខ្ពស់មានទំនុកចិត្តពីអ្នកទិញអន្តរជាតិ និងការចរចាបែបបទនាំចេញ។
លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា និងជា នាយិកា នៃក្រុមហ៊ុន BEST LIFE PRODUCT បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការបើកផ្លូវឱ្យមានការនាំចេញដោយផ្ទាល់ និងផ្លូវការទៅកាន់ទីផ្សារប្រទេសចិន នឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់វិស័យនេះ។
ទី១៖ វានឹងជួយកាត់បន្ថយការពឹងផ្អែកលើទីផ្សារមិនផ្លូវការ ឬការនាំចេញឆ្លងកាត់ប្រទេសទីបី ដែលនឹងបង្កើតតម្រូវការទិញថេរ និងមានប្រភពច្បាស់លាស់ ជួយឱ្យតម្លៃសំបុកត្រចៀកកាំក្នុងស្រុកមានស្ថិរភាព និងល្អប្រសើរជាងមុន។
ទី២៖ ការមានទីផ្សារធំ និងផ្លូវការ នឹងជំរុញទឹកចិត្តអ្នកចិញ្ចឹមត្រចៀកកាំក្នុងស្រុកឱ្យបន្តវិនិយោគ ពង្រឹងបច្ចេកទេសចិញ្ចឹម និងថែរក្សាស្តង់ដារអនាម័យផ្ទះត្រចៀកកាំឱ្យកាន់តែប្រកួតប្រជែង និងទីបី ការតម្រូវឱ្យមានការកែច្នៃ និងសម្អាតស្របតាមស្តង់ដារ នឹងជំរុញឱ្យមានការបង្កើតការងារក្នុងស្រុក បង្កើនជំនាញបច្ចេកទេស និងបន្ថែមតម្លៃដល់ផលិតផលជាតិ មុននឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។សូមជម្រាបជូនថាជោគជ័យនៃការនាំចេញ មាស“ស”កម្ពុជាទៅទីផ្សារចិន បានជួយពង្រឹងកេរ្តិ៍ឈ្មោះផលិតផលខ្មែរលើឆាកអន្តរជាតិ ខណៈឆ្លងកាត់ការពិនិត្យដ៏ម៉ត់ចត់ ពីគយចិន បញ្ជាក់ថាផលិតផលកម្ពុជាមានសុវត្ថិភាព និងគុណភាពខ្ពស់។
បច្ចុប្បន្ននៅកម្ពុជាមានផ្ទះត្រចៀកកាំសរុបជាង ៥,០០០ ផ្ទះ ដែលក្នុងនោះមានផ្ទះត្រចៀកកាំជិត ១,០០០ ខ្នង ត្រូវបានចុះបញ្ជីផ្លូវការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតាមការប៉ាន់ស្មាន ប្រមូលផលបានប្រមាណ ១២០ តោនក្នុងមួយឆ្នាំ ៕