បារាំងនិងឡើងតទល់ជាមួយអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ហើយលោក Didier Deschamps បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Kylian Mbappé មានកាយសម្បទាមាំមាំ និង ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដ៏សំខាន់នេះ ។

អេស្ប៉ាញល្បីខាងគ្រប់គ្រងបាល់ និងដាក់សម្ពាធលើគូប្រកួត តែលោក Deschamps បានសង្កត់ធ្ងន់ថា បារាំងនឹងមិនបណ្តោយឱ្យអេស្ប៉ាញគ្រប់គ្រងបាល់ដោយងាយៗនោះទេ ដោយលោកបានព្យាករណ៍ថានឹងមានការតស៊ូដណ្តើមគ្នាយ៉ាងខ្លាំងដើម្បីគ្រប់គ្រងចង្វាក់នៃការប្រកួត។ ជំនួសឱ្យការត្រឹមតែការពារ និង រង់ចាំការវាយបកលឿនៗដោយប្រើល្បឿនដែលជាចំណុចខ្លាំងរបស់ខ្លួន ក្រុមជម្រើសជាតិបារាំងគ្រោងនឹងប្រើប្រាស់យុទ្ធសាស្ត្របត់បែនដ៏សម្បូរបែប។

ខ្សែបម្រើ Warren Zaïre-Emery បានគូសបញ្ជាក់ថា បារាំងមានសមត្ថភាពចម្រុះដែលអាចបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃការប្រកួត មិនថាជាការការពារឱ្យបានល្អ ការវាយបកឱ្យបានលឿន ឬការរក្សាបាល់ទុកដោយខ្លួនឯងនោះទេ ៕