4 ប្រទេសនេះជាបណ្តាញមូលដ្ឋានទ័ពសម្ងាត់របស់អ៊ីស្រាអែលក្នុងការវៃអ៊ីរ៉ង់

0 3

ក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ អ៊ីស្រាអែលបានពង្រាយកងទ័ពពិសេស និងភ្នាក់ងារសម្ងាត់ Mossad ទៅកាន់បណ្តាញមូលដ្ឋានទ័ពសម្ងាត់មួយចំនួននៅក្នុងតំបន់ ដើម្បីឡោមព័ទ្ធអ៊ីរ៉ង់ និងពង្រីកវិសាលភាពវាយប្រហាររបស់ខ្លួន ។

 

កងកម្លាំងពិសេសរាប់សិបនាក់បានធ្វើប្រតិបត្តិការនៅចម្ងាយត្រឹមតែ ៦០ ម៉ាយល៍ពីព្រំដែនអ៊ីរ៉ង់ ដើម្បីប្រមូលការណ៍សម្ងាត់ និង បញ្ជាដ្រូន ។ ប្រភពមួយបានឱ្យដឹងថា មូលដ្ឋាននេះត្រូវបានប្រើសម្រាប់ប្រតិបត្តិការធ្វើឃាតប្រធានផ្នែកស៊ើបការណ៍សម្ងាត់ IRGC របស់អ៊ីរ៉ង់ (លោក Rahman Moghaddam) កាលពីថ្ងៃទី ៤ មីនា ។

 

1-ប្រទេសសូម៉ាលី៖ ទឹកដីសូម៉ាលីភាគខាងត្បូង បានផ្តល់ជាកន្លែងឈប់ចត និងចាក់ប្រេងដ៏សំខាន់សម្រាប់យន្តហោះចម្បាំងអ៊ីស្រាអែលក្នុងការហោះហើរចម្ងាយឆ្ងាយ ។

 

2-ប្រទេសអ៊ីរ៉ាក់ និង អារ៉ាប់រួម៖ អ៊ីស្រាអែលបានរក្សាមូលដ្ឋានសម្ងាត់ចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់សម្រាប់ផ្នែកភស្តុភារ/សង្គ្រោះ ហើយបានពង្រាយប្រព័ន្ធការពារដែនអាកាស Iron Dome រួមទាំងកងទ័ពទៅកាន់ប្រទេសអារ៉ាប់រួម (UAE) ។

 

3-ប្រទេសអាស៊ែបៃហ្សង់៖ បណ្តាញសម្ងាត់នៅក្នុងប្រទេសអាស៊ែបៃហ្សង់នេះ ត្រូវបានបង្កើតឡើងដោយអ៊ីស្រាអែលផ្ទាល់កាលពីខែមករា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលុបចោលគម្រោងវាយប្រហាររួមគ្នានៅនាទីចុងក្រោយ ៕

ប្រភព៖​ CNN

Leave A Reply

Your email address will not be published.