បុរសជនជាតិអូទ្រីសម្នាក់ជាប់គុក ១៥ ឆ្នាំក្រោយជាប់ចោទពីបទរៀបចំផែនការភេរវកម្ម Concert Taylor Swift

0 6

បុរសជនជាតិអូទ្រីសអាយុ ២១ ឆ្នាំម្នាក់ ឈ្មោះ Beran A ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ ពីបទរៀបចំផែនការវាយប្រហារភេរវកម្ម (បំផុសគំនិតដោយក្រុមរដ្ឋឥស្លាម IS) ទៅលើការប្រគំតន្ត្រី “Eras Tour” របស់តារាចម្រៀង Taylor Swift នៅទីក្រុងវីយែន (Vienna) កាលពីខែសីហា ឆ្នាំ ២០២៤។

 

ផែនការនេះត្រូវបានទប់ស្កាត់ទាន់ពេល ដោយសារមានការផ្តល់ព័ត៌មានសម្ងាត់ពីទីភ្នាក់ងារ CIA ដែលនាំឱ្យមានការលុបចោលការប្រគំតន្ត្រីដែលលក់សំបុត្រដាច់អស់ជិត ២០០,០០០ នាក់ ។

 

ជនជាប់ចោទ Beran A បានស្បថភក្តីភាពចំពោះក្រុម IS ហើយបានព្យាយាមទិញអាវុធធុនធ្ងន់ដោយខុសច្បាប់ រួមមានកាំភ្លើងយន្ត និងគ្រាប់បែកដៃ។ គ្រូពេទ្យវិកលចរិតរបស់តុលាការបានបញ្ជាក់ថា រូបគេមិនមានរោគសញ្ញាជំងឺផ្លូវចិត្តនោះទេ។

 

បុរសអាយុ ២១ ឆ្នាំម្នាក់ទៀតឈ្មោះ Arda K ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១២ ឆ្នាំ ពីបទចូលរួមក្នុងក្រុមសកម្មប្រយុទ្ធ IS នេះដែរ ប៉ុន្តែមិនបានពាក់ព័ន្ធផ្ទាល់នៅក្នុងផែនការវាយប្រហារការប្រគំតន្ត្រីនោះទេ។

 

តារាចម្រៀង Taylor Swift បានសម្តែងការភ័យខ្លាច និងអារម្មណ៍ខុសឆ្គងចំពោះការលុបចោលកម្មវិធី ប៉ុន្តែនាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដោយបញ្ជាក់ថា ពួកគេបានគេចផុតពីស្ថានភាពនៃការសម្លាប់រង្គាល ៕

ប្រភព៖ BBC

Leave A Reply

Your email address will not be published.