អាមេរិកត្រូវការចិនជួយដោះស្រាយរឿងអ៊ីរ៉ង់

0 2

ជំនួបកំពូលដ៏មានសារៈសំខាន់ខ្លាំងរវាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង ប្រធានាធិបតីចិន ស៊ី ជិនពីង (ខែឧសភា ឆ្នាំ២០២៦) ដោយផ្តោតលើសង្គ្រាមដែលកំពុងបន្តជាមួយអ៊ីរ៉ង់ និងភាពស្មុគស្មាញនៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក និង ចិន ។

 

ប្រធានាធិបតី ត្រាំ ត្រូវបានគេរំពឹងថានឹងស្នើឱ្យប្រធានាធិបតី ស៊ី ប្រើប្រាស់ឥទ្ធិពលរបស់ចិនក្នុងនាមជាអ្នកទិញប្រេងធំជាងគេរបស់អ៊ីរ៉ង់ ដើម្បីបង្ខំឱ្យមានកិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យសេដ្ឋកិច្ច ធ្វើឱ្យលទ្ធផលវិជ្ជមានពិបាកនឹងកើតមាន ។ ទោះបីជាទីក្រុងប៉េកាំងចង់ឱ្យ ច្រកសមុទ្រ Hormuz បើកឡើងវិញដើម្បីធានាការផ្គត់ផ្គង់ប្រេងរបស់ខ្លួនក៏ដោយ ក៏ចិននៅតែមានភាពរារែកក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់ ដោយសារមូលហេតុមួយចំនួន៖

 

-អ៊ីរ៉ង់គឺជាដៃគូដ៏សំខាន់ និងជាទម្ងន់សម្រាប់ទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា

-សង្គ្រាមអ៊ីរ៉ង់បានបង្វែរការយកចិត្តទុកដាក់ផ្នែកយោធារបស់សហរដ្ឋអាមេរិកឱ្យងាកចេញពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលផ្តល់ផលចំណេញដល់គោលដៅក្នុងតំបន់របស់ចិន

-ចិននៅតែបន្តផ្គត់ផ្គង់ដល់អ៊ីរ៉ង់នូវទំនិញដែលអាចប្រើប្រាស់បានពីរផ្លូវ” (dual-use goods) ដែលចាំបាច់សម្រាប់ប្រតិបត្តិការយោធា

 

មន្ត្រីចិនបានថ្កោលទោសទណ្ឌកម្មឯកតោភាគីខុសច្បាប់ ហើយបានសង្កត់ធ្ងន់ថា អាទិភាពបច្ចុប្បន្នគឺការការពារកុំឱ្យមានការផ្ទុះអាវុធឡើងវិញជាជាងការបោះភក់ដាក់គ្នា ។ អ្នកជំនាញយល់ថា លោក ស៊ី ចូលរួមក្នុងកិច្ចប្រជុំនេះដោយមានទំនុកចិត្តខ្ពស់ ដោយមើលឃើញថាសហរដ្ឋអាមេរិកកំពុងជាប់ផុងក្នុងជម្លោះដែលធ្វើឱ្យឥទ្ធិពលសកលរបស់អាមេរិកធ្លាក់ចុះ ។

 

ទោះបីជាមានផលប៉ះពាល់សេដ្ឋកិច្ចពីតម្លៃប្រេងដែលហក់ឡើងខ្ពស់ក៏ដោយ ក៏ចិនទំនងជាមិនផ្តល់សម្ពាធលើអ៊ីរ៉ង់ដាច់ខាតតាមទីក្រុងវ៉ាស៊ីនតោនចង់បាននោះទេ ដោយចិនសុខចិត្តរក្សាអ៊ីរ៉ង់ជាតំបន់ទ្រនាប់យុទ្ធសាស្ត្រ ខណៈពេលដែលជៀសវាងការត្រឡប់ទៅរកសង្គ្រាមពាណិជ្ជកម្មពេញទំហឹងជាមួយសហរដ្ឋអាមេរិកវិញ ៕

Leave A Reply

Your email address will not be published.